តុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក គឹម សុខ
- 2018-09-17 12:11:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក គឹម សុខ
ចន្លោះមិនឃើញ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក គឹម សុខា អ្នកវិភាគសង្គម និងនយោបាយ។ ដីកានេះ ត្រូវបានចុះហត្ថលេខាដោយ លោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ និងទើបតែដល់ដៃអ្នកកាសែតនៅថ្ងៃទី១៧កញ្ញានេះ។
ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួននេះ គឺបន្ទាប់ពីលោក គឹម សុខ មិនបានចូលខ្លួនឆ្លើយបំភ្លឺកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ពីដំណើររឿង "បរិហាកេរ្ត៍ជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍" ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែសីហា លោក គឹម សុខ បានរួចទោស និងត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីលោកអនុវត្តទោសរយៈពេល ១ឆ្នាំកន្លះ ដោយសារសម្តេច ហ៊ុន សែន ប្តឹងរូបលោកថា បានចោទគណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ប៉ុន្តែលោក គឹម សុខ នៅជាប់ក្នុងសំណុំរឿងមួយទៀតពីការចោទថា រដ្ឋាភិបាលសម្តេច ហ៊ុន សែន បង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ៕