សាលាឧទ្ធរណ៍លុប "សំណុំរឿងស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា" ចេញពីបញ្ជីក្តីហើយ
- 2018-09-17 12:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាឧទ្ធរណ៍លុប "សំណុំរឿងស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា" ចេញពីបញ្ជីក្តីហើយ
ចន្លោះមិនឃើញ
សាលាឧទ្ធរណ៍ បានសម្រេចលុប "សំណុំរឿងព្រហ្មទណ្ឌលោក កឹម សុខា ដែលពាក់ព័ន្ធនឹងរឿងសន្ធិដ្ឋិភាពជាមួយបរទេស" ចេញពីបញ្ជី ពោលគឺលែងមានសំណុំរឿងនេះ នៅក្នុងសាលាឧទ្ធរណ៍ទៀតហើយ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការអសាធារណៈរបស់ឧទ្ធរណ៍នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយមិនមានវត្តមានលោក កឹម សុខា និងក្រុមមេធាវីរបស់លោកនោះទេ។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានបញ្ជាក់ប្រាប់ [ខ្លីៗ] ថា ចៅក្រមបានសម្រេចលុបសំណុំរឿងខាងលើនេះ គឺដោយយោងតាមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដោះលែងឲ្យលោក កឹម សុខា នៅក្រៅឃុំរួចហើយ។
សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមមេធាវីលោកកឹម សុខា បានដាក់ ពាក្យប្តឹងឧទ្ធរណ៍ទៅនឹងដីកាពន្យារពេលឃុំខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែនៅថ្ងៃទី០៩ ខែកញ្ញា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ៕