៩ខែដើម​ឆ្នាំ​២០១៨ ផ្លូវ​ចំនួន​១៥ខ្សែ​នៅ​ជាយក្រុង ត្រូវ​បាន​ជួសជុល

  • 2018-09-19 23:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​ថា ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ​ មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ជួសជុល និង​កែ​លម្អ​ផ្លូវ​ខូច នៅ​តាម​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ឡើងវិញ​បាន​ចំនួន​១៥​ខ្សែ ដែលមាន​ប្រវែង​៤៦៣៨០ ម៉ែត្រ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

កម្លាំងចុះជួយជួសជុលផ្លូវខូចខាតមួយកន្លែង (រូបថត៖ រស្មីកម្ពុជា)
ពាក់ព័ន្ធ​ការងារ​នេះ​ លោក គឹម វិបុល ប្រធាន​មន្ទីរ អភិវឌ្ឍ​ន៏​ជនបទ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨កញ្ញា​នេះ​ថា ក្នុង​ចំណោម​ផ្លូវ​ទាំង​១៥​ខ្សែ​នេះ មាន​១៤​ខ្សែ ស្ថិតនៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ប្រវែង​ប្រហែល ៤៤៨៦០​ម៉ែត្រ​។ ចំណែក​១​ខ្សែ​ទៀត ជា​ផ្លូវ​ជួសជុល​បន្ទាន់ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ មាន​ប្រវែង​១៥២០ ម៉ែត្រ។ ​ផ្លូវ​ទាំងអស់​នេះ សុទ្ធសឹង​ជា​ផ្លូវដី​ក្រាល​គ្រួស​ក្រហម​។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន ផ្លូវ​ដី​គ្រួស​ក្រហម​ទាំងអស់​នេះ មន្ទីរ​ធ្វើការ​ថែទាំ​ជា​លក្ខណៈ​ខួប និង​លក្ខណៈ​ប្រចាំ លើ​ផ្លូវ​លំ ដែល​ក្រសួង​បាន​សម្រេច​ឲ្យ​ធ្វើការ​ថែទាំ​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;