បឹងកេត កំពុង​រៀបចំ​ធ្វើ​ទីលាន​បាល់ទាត់ នៅ​បឹងស្នោ

  • 2018-09-20 07:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​​ស្រី ពុធ ធីតា ម្ចាស់​ក្លឹប​បឹង​កេត​​ បាន​បង្ហើប​ឱ្យដឹង​នៅថ្ងៃ​ទី២០​កញ្ញានេះ​ថា​ ក្លឹប​កំពុង​រៀបចំ​ធ្វើ​ទីលាន​ផ្ទាល់​ខ្លួន​ ក្នុង​ដំណាក់​កាល​ដំបូង​ នៅ​បឹង​ស្នោ​ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ម្ចាស់​ក្លឹប​រូប​នេះ​ ​ធ្លាប់​បាន​ប្រាប់​នាពេល​កន្លងមក​​ថា ​បឹង​កេត​គ្រោង​សាង​សង់​ទីលាន​២​កន្លែង​ គឺ​នៅ​ភ្នំពេញ ជា​ទីលាន​សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់ ដោយ​សាង​សង់​ជា​លក្ខណៈ Futsal និង​ទីលាន​សម្រាប់​ប្រកួត​គឺ​ធ្វើ​នៅ​ខេត្ត​កំពង់​ចាម។ ការ​សង់​ទីលាន​នេះ គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចូល​រួម​ប្រកួត​លីគ​កំពូល​កម្ពុជា និង Hun Sen Cup។

រូបគំរូទីលានរបស់ក្លឹបបឹងកេត
លោក​​ស្រី ពុធ ធីតា និយាយ​ថា សម្រាប់​ការ​ចរចា​ជា​មួយ​ម្ចាស់​ដី​​នៅ​កំពង់​ចាម​គឺក្លឹប​​សម្រេច​ថា នឹង​យក​ហើយ​ ប៉ុន្តែ​មិន​ទាន់​សម្រេច​ថា ចាប់​ផ្ដើម​សាង​សង់​​នៅ​ពេល​ណា ​ពី​ព្រោះ​មាន​ចំណុច​​ខ្លះ​មិន​ទាន់​រួចរាល់​ទាំង​ស្រុង។

យ៉ាងណាមិញ ​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​សាងសង់​នេះ ​មិន​ទាន់​ទទួល​ការ​បញ្ជាក់​នៅ​ឡើយ ហើយ​ក្លឹប​បឹងកេត ​ក៏​គ្រោង​ធ្វើ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់​នេះ​ផង​ដែរ៕

កីឡាករក្លឹបបឹងកេត ថតរូបមុនពេលចាប់ផ្តើមប្រកួតក្នុងលីគកំពូលកម្ពុជាឆ្នាំ២០១៨

ប្រភព៖ Sabay News អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;