លើកទី១ក្នុងប្រវត្តិសាស្រ្ដ FIFA Ranking ដែលមានក្រុម២ ឈរនៅចំណាត់ថ្នាក់កំពូលរួមគ្នា
- 2018-09-20 12:50:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ក្នុងប្រវត្តិសាស្រ្ដ FIFA Ranking ដែលមានក្រុម២ ឈរនៅចំណាត់ថ្នាក់កំពូលរួមគ្នា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក បានឈរនៅចំណាត់ថ្នាក់លេខ ១ ដូចគ្នា នៅក្នុងតារាងចំណាត់ថ្នាក់ FIFA ប្រចាំខែកញ្ញា ដែលត្រូវបាន FIFA ប្រកាសឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះ។
សូមបញ្ជាក់ថា នេះជាលើកទី១ ហើយ ដែលមានក្រុមចំនួន ២ មានពិន្ទុស្មើគ្នា នៅកំពូលតារាងចំណាត់ថ្នាក់បែបនេះ គិតចាប់តាំងពី FIFA Ranking ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩៩២ មក។
ក្រុមផ្សេងទៀត ដែលជាប់ក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង ១០ រួមមាន៖ ប្រេស៊ីល (លេខ៣) ក្រូអាត (លេខ ៤) អ៊ុយរុយហ្គាយ (លេខ ៥) អង់គ្លេស (លេខ ៦) ព័រទុយហ្គាល់(លេខ ៧) ស្វីស (លេខ ៨) អេស្ប៉ាញ (លេខ ៩) និង ដាណឺម៉ាក (លេខ ១០)។ ចំណែកក្រុមអាល្លឺម៉ង់ ដែលធ្លាប់ជាក្រុមខ្លាំង កាន់កាប់ដំណែងកំពូលបានជាយូរនោះ ឈរនៅចំណាត់ថ្នាក់លេខ ១២។
រីឯក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ១៦៩ ពោលគឺធ្លាក់ចុះចំនួន ៣ចំណាត់ថ្នាក់ បើធៀបនឹងខែមុន៕