សាធារណរដ្ឋឆែក និងស្លូវ៉ាគី ប្រារព្វខួប ១០០ឆ្នាំ នៃការកកើតប្រទេសឆេកូស្លូវ៉ាគី
- 2018-09-21 08:46:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាធារណរដ្ឋឆែក និងស្លូវ៉ាគី ប្រារព្វខួប ១០០ឆ្នាំ នៃការកកើតប្រទេសឆេកូស្លូវ៉ាគី
ចន្លោះមិនឃើញ
សាធារណរដ្ឋឆែក និងសាធារណរដ្ឋស្លូវ៉ាគី នឹងប្រារព្វខួប ១០០ឆ្នាំនៃ ការកកើតប្រទេសឆេកូស្លូវ៉ាគី នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅវិទ្យាស្ថានភាសាបារាំង រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសាធារណរដ្ឋឆែក ប្រចាំប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីនោះ ក៏នឹងមានការតាំងពិពណ៌រូបភាព សម្រាប់សាធារណជនចូលទស្សនាផងដែរ ចាប់ពីថ្ងៃទី២១ ខែកញ្ញានេះ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវិចិត្រសាល នៃវិទ្យាស្ថានភាសាបារាំង។
អតីតប្រទេសឆេកូស្លូវ៉ាគី ត្រូវបានទទួលស្គាល់ថាជារដ្ឋឯករាជ្យមួយនៅលើទឹកដីអឺរ៉ុប កាលពីឆ្នាំ១៩១៨ ។ សាធារណរដ្ឋឆេក និងស្លូវ៉ាគី ជារដ្ឋស្នងទឹកដីនៃឆេកូស្លូវ៉ាគី ដែលបានបែងចែកគ្នាដោយសន្តិវិធី នៅក្នុងឆ្នាំ១៩៩២។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសាធារណរដ្ឋឆែក បានបញ្ជាក់ដែរថា សាធារណរដ្ឋឆែក ជាដៃគូដ៏រឹងមាំរបស់កម្ពុជា ដែលបានរក្សាទំនាក់ទំនងការទូតជាមួយគ្នា រយៈពេល ៦២ឆ្នាំមកហើយ។ កាលពីឆ្នាំ១០១០ សាធារណរដ្ឋឆែក បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសអាទិភាពមួយសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ក្នុងនោះដែរ កិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងតែអនុវត្តន៍ ផ្ដោតលើវិស័យ ចំនួន ៣ គឺសុខាភិបាល អប់រំ និងវិស័យទឹកស្អាត និងអនាម័យ៕