គ្រូ​បង្វឹក ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បោះឆ្នោត​ឲ្យ Ronaldo, Modric ឬ Salah?

  • 2018-09-25 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​បញ្ជី​រាយ​ឈ្មោះ​ប្រធាន​ក្រុម គ្រូ​បង្វឹក និង​អ្នកសារព័ត៌មាន​ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA (ឬ Best FIFA Men's Player) ក៏​មាន​ឈ្មោះ​ប្រធាន​ក្រុម និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផងដែរ។

លោក ប្រាក់ សុវណ្ណារ៉ា កាលនៅជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា
ការ​បោះឆ្នោត​នេះ គឺ​អ្នក​បោះ​ត្រូវ​ជ្រើស​រើស​កីឡាករ​ដែល​ខ្លួន​ពេញ​ចិត្ត ​ក្នុង​ចំណោម​បេក្ខជន​៣នាក់ រួច​ដាក់​ទៅ​តាម​លំដាប់​ពី​១ ដល់ ៣។ ចំពោះ​លំដាប់​ទី​១ទទួល​បាន ៥ពិន្ទុ, ទី២ ទទួល​បាន ៣ពិន្ទុ និងទី៣ ទទួល​បាន ១​ពិន្ទុ។
ធារី ចន្ថាប៊ីន លេងឲ្យក្លឹបអាជីពរបស់គេ Terengganu នៅម៉ាឡេស៊ី (រូបថត៖ Terengganu FC)

​ក្នុង​នោះ គេ​ឃើញ​ថា កីឡាករ ធារី ចន្ថាប៊ីន ប្រធាន​ក្រុម​ជម្រើស​ជាតិ បាន​ជ្រើសរើស Ronaldo នៅ​ជម្រើស​លំដាប់ទី១, Kylian Mbappe លំដាប់ទី២ និង Luka Modric នៅ​លំដាប់​ទី៣។

ចំណែក លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ជ្រើសរើស Luka Modric នៅ​លំដាប់ទី១, Antoine Griezmann លំដាប់​ទី២ និង Kylina Mbappe នៅ​លំដាប់​ទី៣។

សូម​ជម្រាប​ថា កីឡាករ​សញ្ជាតិ​ក្រូអាត Luka Modric បាន​ឈ្នះ​ពាន​រង្វាន់ Best FIFA Men's Player ឆ្នាំ​២០១៨ កាលពី​យប់មិញ នៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​៕

Luka Modric ថ្លែងក្រោយឈ្នះពាន Best FIFA Men's Player កាលពីយប់មិញ (រូបថត៖​ CNN)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;