ពាក្យ «ភ្ជុំបិណ្ឌ» មានអត្ថន័យយ៉ាងដូចម្ដេច?
- 2018-09-25 03:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ «ភ្ជុំបិណ្ឌ» មានអត្ថន័យយ៉ាងដូចម្ដេច?
ចន្លោះមិនឃើញ
បិណ្ឌ មានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្តុំដាក់ក្នុងបាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឲ្យជួបជុំគ្នា។ ប្រជារាស្ត្រខ្មែរបានឲ្យ តម្លៃ និងសារៈសំខាន់ ទៅលើបុណ្យធំៗ២ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ក្នុងអំឡុង ១៥ថ្ងៃនេះ គេតាំងចិត្តដាច់ខាត ត្រូវតែទៅវត្តឲ្យបានម្តងយ៉ាងតិច ក្នុងថ្ងៃណាមួយ មិនអាចខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ ១៥រោច ជាថ្ងៃបង្ហើយ គេហៅថា «ភ្ជុំបិណ្ឌ» ។
ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបាន ឃើញពន្លឺព្រះអាទិត្យទេ គ្មានសំម្លៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យនេះ គេបានដោះលែងឲ្យមកទទួលយកផល្លានិសង្ស ដែលញាតិសាច់សាលោហិត ធ្វើបុណ្យឧទ្ទិសឲ្យ ។ ម៉្យាងទៀតគេខ្លាច អ្នកទាំងអស់នោះ ដាក់ប្រទេចបណ្តាសា ឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់ ៧វត្តហើយ មិនឃើញសាច់ញាតិធ្វើបុណ្យ បញ្ជូនកុសលឲ្យទេនោះ។
ជាមួយគ្នានេះដែរ គេមានក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធា បានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួលវិញ ដែរនូវសេចក្តីសុខ និងសេចក្តីចម្រើន៕