អាមេរិក ចាប់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងករណីចារកម្ម
- 2018-09-26 02:08:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ចាប់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងករណីចារកម្ម
ចន្លោះមិនឃើញ
ជនជាតិចិនម្នាក់ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ដោយចោទប្រកាន់ថាបានជួយភ្នាក់ងារចារកម្មចិន ប៉ុនប៉ងជ្រើសរើសអ្នកវិទ្យាសាស្រ្ត និងវិស្វករអាមេរិក។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិក ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ២០១៨ ម្សិលមិញ។
ក្នុងសេចក្តីប្រកាសប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិកបញ្ជាក់ថា ជនជាតិចិនម្នាក់នោះឈ្មោះ Ji Chaoqun វ័យ ២៧ឆ្នាំ។ បុរសម្នាក់នេះបានទៅដល់អាមេរិកដំបូង នៅឆ្នាំ២០១៣ ដើម្បីសិក្សាជំនាញវិស្វកម្មអេឡិចទ្រីក នៅវិទ្យាស្ថានបច្ចេកវិទ្យា Illinois។
នៅខែវិច្ឆិកា ឆ្នាំ២០១៣ សារជាច្រើនដែលត្រូវបានទីភ្នាក់ងារ FBI របស់អាមេរិកពិនិត្យ បង្ហាញថា លោក Ji Chaoqun ត្រូវបានទទួលការណែនាំពីមន្រ្តីចារកម្មខេត្ត Jiangsu របស់ចិន។
លោក Ji Chaoqun កាលពីថ្ងៃទី២៥ ខែកញ្ញា ២០១៨ ម្សិលមិញ បានបង្ហាញខ្លួន និងឆ្លើយបំភ្លឺជាលើកដំបូងនៅតុលាការសហព័ន្ធក្នុងរដ្ឋ Chicago។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក Ji Chaoqun អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕