នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា អ៊ីរ៉ង់កំពុងលាក់សារធាតុវិទ្យុសកម្ម
- 2018-09-28 06:48:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា អ៊ីរ៉ង់កំពុងលាក់សារធាតុវិទ្យុសកម្ម
ចន្លោះមិនឃើញ
លោក Benjamin Netayahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាក់កាលពីថ្ងៃទី២៧ ខែកញ្ញា ២០១៨ ម្សិលមិញថា ប្រទេសអ៊ីរ៉ង់បានលាក់សារធាតុ និងឧបករណ៍វិទ្យុសកម្ម ដែលបង្ហាញថា ប្រទេសនេះកំពុងសំដៅទៅរកកម្មវិធីអាវុធនុយក្លេអ៊ែរ។
“ថ្ងៃនេះ ខ្ញុំកំពុងបង្ហាញជាលើកដំបូងថា អ៊ីរ៉ង់មានរោងចក្រសម្ងាត់មួយផ្សេងទៀតនៅក្រុងតេអេរ៉ង់ ដែលជាឃ្លាំងអាតូមិកសម្ងាត់សម្រាប់រក្សាទុកឧបករណ៍ និងសារធាតុដ៏ច្រើន ចេញពីកម្មវិធីនុយក្លេអ៊ែរសម្ងាត់របស់អ៊ីរ៉ង់"។ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបញ្ជាក់។
លោកបញ្ជាក់ថា ទីតាំងនេះមានសារធាតុ និងឧបករណ៍ពាក់ព័ន្ធនឹងនុយក្លេអ៊ែររហូតដល់ ៣០០តោន។ លោកថា អ៊ីរ៉ង់មិនបានទម្លាក់ចោលគោលបំណងរបស់ខ្លួនក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។
ជាមួយគ្នានេះ លោកបានជំរុញឲ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និងអ្នកឃ្លាំមើលអាតូមិករបស់អង្គការសហប្រជាជាតិ ទៅត្រួតពិនិត្យទីតាំងនោះជាបន្ទាន់៕