លីគទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅសល់តែ១ប៉ុណ្ណោះ ដែលមិនទាន់រកឃើញជើងឯក
- 2018-09-28 08:33:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅសល់តែ១ប៉ុណ្ណោះ ដែលមិនទាន់រកឃើញជើងឯក
ចន្លោះមិនឃើញ
លីគកំពូល នៅប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរកឃើញជើងឯកហើយ ពោលគឺនៅសល់តែលីគកំពូលឥណ្ឌូណេស៊ី ១ទៀតប៉ុណ្ណោះ ( ) ដែលមិនទាន់រកឃើញក្រុមដែលឈ្នះជើងឯក។
- លីគកំពូលកម្ពុជា (Cambodian League)៖ ណាហ្គាវើល
ណាហ្គាវើល បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ទោះសល់១ប្រកួតទៀតក៏ដោយ។ ឆ្លងកាត់ ២១ប្រកួត ណាហ្គាវើល រកបាន ៥៣ពិន្ទុ (ឈ្ន ១៧, ស្មើ ២, ចាញ់ ២) នាំមុខក្រុមលេខ២ បឹងកេត ចំនួន ៤ពិន្ទុ។ លីគកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងបញ្ចប់នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៨។
- លីគកំពូលថៃ (Thai League 1)៖ Buriram United
Buriram បានក្លាយជាជើងឯកលីគកំពូលថៃ ឆ្នាំ២០១៨ ដោយស្វ័យប្រវត្តិ ទោះសល់ ៣ប្រកួតទៀតក៏ដោយ។ គិតត្រឹមសប្ដាហ៍ទី៣១ ក្លឹបដែលមានមូលដ្ឋាននៅខេត្តបុរីរម្យ ជាប់ខេត្តឧត្ដរមានជ័យរបស់កម្ពុជានេះ រកបានដល់ទៅ ៧៨ពិន្ទុ (ឈ្នះ២៥ ស្មើ៣ ចាញ់៣) លើសក្រុមលេខ២ Bangkok United ចំនួន ១២ពិន្ទុ។
- លីគកំពូលវៀតណាម (V.League 1)៖ Ha Noi FC
ក្រុម Ha Noi FC ដែលមានមូលដ្ឋាននៅរដ្ឋធានីហាណូយ បានក្លាយជាម្ចាស់ជើងឯកលីគកំពូលវៀតណាម ឆ្នាំ២០១៨ ក្រោយនាំមុខពិន្ទុក្រុមលេខ២ Sanna Khánh Hòa BVN ដល់ទៅ ១៨ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះ។
- លីគកំពូលឡាវ (Lao Premier League)៖ Lao Toyota
លីគកំពូលឡាវ ឆ្នាំ ២០១៨ បានបញ្ចប់ហើយ។ ក្រុមជើងឯក គឺ Lao Toyota ដែលរកបាន ៣៤ពិន្ទុក្នុង ១៤ប្រកួត ចំណែកក្រុម Lao Police បានលេខ២ ដោយមាន ២៥ពិន្ទុ។
- លីគកំពូលមីយ៉ាន់ម៉ា (Myanmar National League)៖ Yangon United
លីគកំពូលមីយ៉ាន់ម៉ា បានបញ្ចប់ហើយ ដោយជើងឯកបានទៅក្រុម Yangon United។ ក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានីយ៉ាងហ្គននេះ រកបាន ៥១ពិន្ទុ ក្នុង ២២ប្រកួត លើសក្រុមលេខ២ Shan United ចំនួន ១ពិន្ទុ។
- លីគកំពូលម៉ាឡេស៊ី (Malaysia Super League)៖ Johor Darul Ta'zim
ជើងឯកលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៨ បានទៅក្រុម Johor Darul Ta'zim ក្រោយរកបាន ៥៩ពិន្ទុក្នុង ២២ប្រកួត លើសក្រុមលេខ២ Perak ដល់ទៅ ២៣ពិន្ទុ។
- លីគកំពូលសិង្ហបុរី (Singapore Premier League)
ជើងឯកលីគកំពូលសិង្ហបុរី ឆ្នាំ២០១៨ គឺក្រុម Albirex Niigata។ យ៉ាងណាក្ដី កៅអីទៅលេងពានទ្វីបអាស៊ី គឺបានទៅក្រុមលេខ២ Home United ដោយសារតែ Albirex Niigata គឺជាក្រុមបរទេស (ជប៉ុន)។
- លីគកំពូលឥណ្ឌូណេស៊ី (Liga 1)៖ មិនទាន់រកឃើញជើងឯក
លីគកំពូលឥណ្ឌូណេស៊ី ឆ្នាំ២០១៨ នឹងបញ្ចប់នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។ គិតត្រឹមសប្ដាហ៍ទី២៣ ក្រុម Persib កំពុងនាំមុខគេក្នុងតារាងពិន្ទុ (៤៤ពិន្ទុ) តាមពីក្រោយដោយក្រុម PSM (៣៨ពិន្ទុ) និង Bali United (៣៧ពិន្ទុ)៕