ក្រោយ​ជម្លោះ Mourinho ថា យប់​នេះ​ដាក់ Pogba ឲ្យ​ចូល​លេង​អត់?

  • 2018-09-29 03:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​ក្លឹប​បាល់ទាត់ Manchester United បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការ​ប្រកួត​ទល់​នឹង​ក្លឹប West Ham ថា លោក​នឹង​ដាក់​ខ្សែ​បម្រើ Paul Pogba ឲ្យ​ចូល​លេង។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​លេច​ចេញ​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ពី​ជម្លោះ​រវាង Mourinho ជាមួយ Pogba កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ជម្លោះរវាង Pogba និង Mourinho អំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃពុធ (រូបកាត់ពីវីដេអូ)
លោក Mourinho បាន​និយាយ​ថា Pogba នៅ​តែ​បាន​លេង ទោះ​បី​ជា​លោក​បាន​សម្រេច​ចិត្ត​ ឈប់​ផ្ដល់​តួនាទី​ជា​ប្រធាន​ក្រុម​ឲ្យ Pogba ទៀត​ក៏​ដោយ​។

អ្នក​ទាំង​ពីរ ត្រូវ​បាន​សារព័ត៌មាន​នានា​ចុះផ្សាយ​ថា បាន​​កើត​មាន​វិវាទ អំឡុង​ពេល​ហ្វឹកហាត់​នៅ​ទីលាន Carrington របស់ Manchester United​ ។

សូម​បញ្ជាក់​ថា ក្នុង​ប៉ុន្មាន​ប្រកួត​ដើម​រដូវកាល ២០១៨-១៩ នេះ លោក Mourinho បាន​ដាក់ Pogba ជា​ប្រធាន​ក្រុម ប៉ុន្តែ​ដោយសារ​បញ្ហា​ខាងលើ លោក​បាន​សម្រេច​ចិត្ត​ឈប់​ផ្ដល់​តួនាទី​នេះ​សម្រាប់​ខ្សែ​បម្រើ​វ័យ២៥​ឆ្នាំ​នេះ​ទៀត​ហើយ។

Man Utd នឹង​ទៅ​សួរ​សុខ​ទុក្ខ West Ham នៅ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៧ ក្របខណ្ឌ​បាល់ទាត់ English Premier League ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;