ជាង២​ទសវត្សរ៍ អាល្លឺម៉ង់​ផ្ដល់​ជំនួយ​ឥត​សំណង​ជា ២​ដំណាក់កាល​ដល់​កម្ពុជា

  • 2018-09-29 07:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​អាល្លឺម៉ង់ និង​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្ដើម​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាតិ ចាប់ពី​ឆ្នាំ​១៩៩៦​មក ដោយ​ភាគី​អាល្លឺម៉ង់​ បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ជា​២ដំណាក់កាល​សំខាន់​ៗ។ ក្នុង​នោះ ចាប់​ពី​ឆ្នាំ​១៩៩៦ ដល់ ២០០៨ អាល្លឺម៉ង់​ ផ្ដល់​ប្រមាណ ២០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មក​កម្ពុជា និង ពី​ឆ្នាំ២០០៨​មក​ ផ្ដល់​ប្រមាណ ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នេះ​បើ​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។

សេចក្ដី​ជូន​ព័ត៌មាន​ដដែល​បង្ហាញ​ថា តាម​រយៈ​កិច្ច​ព្រមព្រៀង​ចំនួន ២ ​​ចន្លោះ​ឆ្នាំ​២០១៧-២០១៨ គឺ​ កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ភាគី​អាល្លឺម៉ង់​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣៦,៨០ លាន​អឺរ៉ូ (ឬ ៤០,៥០ លាន​ដុល្លារ​អាមេរិក) មកកម្ពុជា។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ ផ្ដល់​ឲ្យ​ក្នុង​គោល​បំណង​គាំទ្រ​ដល់​ការ​អនុវត្ត​គម្រោង​ក្នុង​វិស័យ​៣ គឺ វិស័យ​សុខាភិបាល វិស័យ​អភិវឌ្ឍន៍​ជនបទ និង​វិស័យ​អភិបាលកិច្ច៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;