ហត្ថាកសិករ និងសុវណ្ណាភូមិឡាយហ្វ៍ សហការគ្នា ផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុ
- 2018-10-02 09:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហត្ថាកសិករ និងសុវណ្ណាភូមិឡាយហ្វ៍ សហការគ្នា ផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុ
ចន្លោះមិនឃើញ
ធនាគារហត្ថកសិករ និង សុវណ្ណាភូមិ ឡាយហ្វ៍ បានសហការគ្នា ដើម្បីផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសាររបស់អតិថិជនដែលមានកម្ចី ដើម្បីកុំឲ្យពួកគេធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ នៅពេលដែលមេចំណូលគ្រួសារជួបគ្រោះអកុសលណាមួយ ហើយមិនអាចមានលទ្ធភាពបង់កម្ចីបាន។
ជាឧទាហរណ៍ជាក់ស្តែង អ្នកស្រី សែន ស្រី ជាអាជីវករលក់ត្រីនៅផ្សារចាស់ក្នុងទីក្រុងភ្នំពេញ និងជាអតិថិជនកម្ចីរបស់ ហត្ថាកសិករ បានជួបគ្រោះថ្នាក់ដោយចោរឆក់ បណ្ដាលឲ្យរងគ្រោះថ្នាក់បាត់បង់ជីវិត។ ប៉ុន្តែដោយសារអ្នកស្រី បានទិញសេវាធានារ៉ាប់រងឥណទានរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ៍ ដែលជាដៃគូរបស់ ហត្ថាកសិករ ទើបកម្ចីទាំងអស់របស់អ្នកស្រីត្រូវបានការទូទាត់សងជំនួសក្រុមគ្រួសារ និងមួយចំណែកទៀតត្រូវបានប្រគល់កូនស្រីទៀតផង។
កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ អ្នកស្រី ហុង ស្រ៊ី ដែលជាកូនស្រីរបស់ជនរងគ្រោះ បានទទួលសំណងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ សូមអញ្ជើញទស្សនាវីឌីអូ៖
សូមបញ្ជាក់ថា ហត្ថកសិករ និង សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តសហការគ្នាទៀត ដើម្បីផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ដូចករណីខាងលើនេះ៕