អតីតគ្រូជម្រើសជាតិកម្ពុជា សរសេរជាខ្មែរលើហ្វេសប៊ុកថា លោកនឹងមកក្លឹបថ្មីនៅអាស៊ី
- 2018-10-03 09:37:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូជម្រើសជាតិកម្ពុជា សរសេរជាខ្មែរលើហ្វេសប៊ុកថា លោកនឹងមកក្លឹបថ្មីនៅអាស៊ី
ចន្លោះមិនឃើញ
លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣ តុលានេះថា លោកនឹងមកកាន់ទ្វីបអាស៊ី ដើម្បីធ្វើការងារថ្មីមួយដែលលោកនឹងជូនដំណឹងនៅពេលក្រោយ។
លោក Leo ដែលមានសញ្ជាតិប្រេស៊ីល បានសរសេរថា៖ «ខ្ញុំសូមជូនដំណឹងថា ខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញជាមួយក្លឹបរបស់ខ្ញុំនៅទីនេះនៅប្រទេសប្រេស៊ីល ព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាស៊ីវិញ។ មិនយូរប៉ុន្មាន ខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ»។
សូមរំឭកថា លោក Leo ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិឈុតធំបានចំនួន ៧ប្រកួត ក្នុងនោះ ចាញ់ ៦ និងឈ្នះ១ (ឈ្នះអាហ្វហ្គានីស្ថាន ១-០)៕