រថយន្ត​ក្រុង​២១៥​គ្រឿង ត្រៀម​ដឹក​ពលរដ្ឋដោយ​ឥតគិតថ្លៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

  • 2018-10-03 12:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្ត​ក្រុង​ចំនួន ២១៥​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់​ប្រាក់ សម្រាប់​សាធារណជន​ទាំងអស់ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​ក្នុង​ការ​ធ្វើដំណើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដាខេត្ត​ និង​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។ នេះបើ​យោង​តាម​សេចក្ដីជូនដំណឹង​ ចុះ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨​។

១- សម្រាប់​ប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុង ៩៥គ្រឿង រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៨ ដល់ ១០ ខែតុលា ឆ្នាំ​២០១៨។

២- សម្រាប់​ប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្ត៖ រដ្ឋបាលរាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង ១២០គ្រឿង​ សម្រាប់​ដឹកជញ្ជួន​ប្រជាពលរដ្ឋ​ទាំងអស់ ពីរាជធានី​ភ្នំពេញ​ទៅតាមបណ្ដាខេត្ត និងពី​បណ្ដាខេត្តមករាជធានីភ្នំពេញរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី​៦ ដល់ ១១ ខែតុលា ឆ្នាំ​២០១៨ ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០ នាទីព្រឹក។

ចំពោះទីតាំងចំណតចេញដំណើរទៅតាមបណ្ដាខេត្ត រដ្ឋបាល​រាជធានីភ្នំពេញ រៀបចំ​ដូចខាង​ក្រោម​៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;