កីឡាករ​ម៉ូតូទឹក​កម្ពុជា បន្ត​ឈ្នះ​មេដាយប្រាក់​ពិភពលោក ក្រោយ​ឈ្នះ​មេដាយ​មាស Asian Games

  • 2018-10-05 04:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលី អ៊ូមើត កីឡាករ​​ប្រណាំង​ម៉ូតូទឹកកម្ពុជា ដែល​ជាម្ចាស់​មេដាយ​មាស Asian Games 2018 បាន​ទទួល​​ចំណាត់ថ្នាក់​លេខ ២ (មេដាយ​ប្រាក់) ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូទឹក​កម្រិត​ពិភព​លោក ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។

សាលី អ៊ូមើត ពេល​ប្រកួត​នៅ Asian Games កាលពីខែសីហា ឆ្នាំ២០១៨
មិន​ខុស​ពី​នៅ Asian Games នោះទេ កីឡាករ​ប្រចាំ​ក្រុម​ Flamingo Jet Ski Racing Team រូបនេះ បាន​ឈ្នះ​មេដាយ​ប្រាក់ ក្នុង​វិញ្ញាសា Ski Modified។ ចំណែក​មេដាយ​មាស​នៃ​វិញ្ញាសានេះ បានទៅ​កីឡាករ​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក។ សាលី អ៊ូមើត នៅសល់​វិញ្ញាសា​ ២ទៀត ដែលត្រូវ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​វិញ្ញាសា M Pro Ski Stock និង Exspert Limited។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូទឹកកម្រិតពិភពលោកនេះ ធ្វើ​ឡើង​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដោយ​មាន​ប្រទេស​ចំនួន ៥៦ ចូលរួមប្រកួត​ប្រជែង៕

សាលី អ៊ូមើត នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក លើ​ទឹកដីអាមេរិក (រូបភាព​ហ្វេសប៊ុក សាលី អ៊ូមើត)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;