ក្រសួង​សាធារណការ ប្រកាស​មិន​យក​​ថ្លៃ​ធ្វើ​ដំណើរ​តាម​រថភ្លើង ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ

  • 2018-10-05 06:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូន​ដំណឹង​នៅថ្ងៃទី​៥តុលា​នេះ​ថា ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​នេះ រថភ្លើង នឹង​ធ្វើ​ចរាចរណ៍​ដឹក​អ្នក​ដំណើរ ដោយមិន​យក​សោហ៊ុយ ដើម្បី​សម្រួល​ដល់ការ​ចំណាយ សម្រាប់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។ រថភ្លើង​មាន​ចំនួនពីរ​ខ្សែគឺ៖

១. ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយ​មានជ័យ-ប៉ោយប៉ែត

២. ភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ

សូមមើល​កាល​វិភាគ​លម្អិត​បន្ថែម ក្នុង​សេចក្តីជូន​ដំណឹង​ខាងក្រោម​នេះ។

ជាមួយគ្នា​នេះ ក្រសួង​សាធារណការ បាន​បញ្ជាក់​ថា ចំពោះ​សំបុត្រ​រថភ្លើង មិនយក​សោហ៊ុយ គឺមាន​ចែកជូន​នៅ​ស្ថានីយ​ភ្នំពេញ មុនពេល​ឡើង​រថភ្លើង​២ថ្ងៃ ហើយ​មិន​អនុញ្ញាត​ឱ្យយក​ជំនួស​ឡើយ គឺអ្នក​មាន​មុខម្នាក់​ប្រគល់​ឱ្យ​ម្នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;