បឹងកេត ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន នៅ​បឹងស្នោ

  • 2018-10-05 10:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បឹងកេត បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី៥តុលា​នេះ​ថា ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ បាន​រៀបចំ​ពិធី​សែន​ព្រេន ដើម្បី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​គម្រោងទី១​របស់​ខ្លួន កាលពី​ព្រឹកមិញ។ កីឡដ្ឋាន​នេះ មាន​ទីតាំង​នៅ​តំបន់​បឹងស្នោ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។

រូបគំរូកីឡដ្ឋានរបស់បឹងកេត នៅបឹងស្នោ
បើតាម​ការបង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្លឹប​បឹងកេត ឱ្យដឹង​ថា ការ​សាង​សង់​កីឡដ្ឋាននេះ ​គ្រោង​នឹង​បញ្ចប់​ឲ្យ​រួច​រាល់​មុន​រដូវ​កាល​ក្រោយ​ ដើម្បី​​​​ត្រៀម​ស្វាគមន៍​ការ​ប្រកួត​លីគ​កំពូលកម្ពុជា​​ ពាន​រង្វាន់​ Hun Sen Cup ក៏​ដូច​ជា​ពាន​រង្វាន់​អន្ដរជាតិ​ផ្សេងៗ​ផងដែរ។

«ក្រៅ​អំពី​ការចូល​រួម​​ទស្សនា​ការ​ប្រកួត​នានាក្នុង​ទឹក​ដី​របស់​យើង​នៅ​កីឡដ្ឋាន​ថ្មី​នេះ ​​អ្នក​គាំ​ទ្រ​ក៏​​អាចរីក​រាយ​​​ទទួល​យក​​នូវ​បទពិសោធន៍​ថ្មី​ ជា​មួយ​​​​ការ​​ដើរ​កម្សាន្ត​ ទិញ​ទំនិញ​ផ្សេងៗ ទទួល​ទាន​​អាហារ​ឆ្ងាញ់​ៗ​ក្នុង​ភោជនីយដ្ឋាន​​​​​ដែល​មាន​ផា​សុខភាព​ លេង​កីឡា ឬ​ហាត់​ប្រាណ​នៅកន្លែង​ Gym ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ផង​ដែរ»។ ក្លឹប​បឹងកេត បញ្ជាក់​បន្ថែម៕

រូបគំរូផ្នែកខាងក្នុងនៃកីឡដ្ឋានរបស់បឹងកេត នៅបឹងស្នោ

អត្ថបទទាក់ទងបឹងកេត កំពុង​រៀបចំ​ធ្វើ​ទីលាន​បាល់ទាត់ នៅ​បឹងស្នោ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;