Man Utd ច្រានចោល​ការ​លើកឡើង ពាក់ព័ន្ធ​នឹង​អ្នកចាត់ការ Jose Mourinho

  • 2018-10-06 08:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សារព័ត៌មានកីឡាដ៏ធំ​នៅអង់គ្លេស Sky Sports បានរាយការណ៍ថា ក្លឹប​បាល់ទាត់​ Manchester United នឹងមិន​បណ្ដេញ​លោក Jose Mourinho អ្នកចាត់ការ​របស់ខ្លួន ចេញពីតំណែង​ឡើយ។

លោក Mourinho ទះដៃ ក្រោយការប្រកួតបញ្ចប់​ (រូបថត៖ AP)
ការចុះផ្សាយ​នៅថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨​នេះ គឺ​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាមលើកឡើងថា ក្រុមបិសាចក្រហម នឹងចែកផ្លូវពីលោក Jose Mourinho បន្ទាប់ពីការប្រកួត​ទល់នឹងក្លឹប Newcastle នៅយប់នេះ បើទោះបីជា​លទ្ធផល​ ឈ្នះ ស្មើ ឬ ចាញ់​ក៏ដោយ។

លោក Mourinho បានដឹកនាំ Man Utd ​ចំនួន​ ៤ប្រកួត​ចុងក្រោយ​ មិនទាន់​ស្គាល់​ពាក្យ​ថា​ ឈ្នះ​នៅឡើយទេ​ ដែល​នេះជា​កំណត់ត្រា​ដ៏អាក្រក់​បំផុត​ ក្នុងអាជីព​របស់​លោក​ ក្នុង​នាមជាអ្នកដឹកនាំ​ក្រុម​បាល់ទាត់​។

បច្ចុប្បន្ន Man Utd ឈរនៅលេខ១០ មានត្រឹមតែ ១០ពិន្ទុ ក្នុង ៧ប្រកួត ដែល​ជាកំណត់ត្រាអាក្រក់បំផុត​ក្នុងរយៈពេល ២៩ឆ្នាំ។

លោក Mourinho បានជំនួសលោក Louis van Gaal ក្នុងនាមជាអ្នកចាត់ការទូទៅ Man Utd កាលពីឆ្នាំ​២០១៦ ហើយលោកបានជួយឲ្យក្រុមនេះ ឈ្នះពាន​រង្វាន់ EFL Cup (League Cup) និង Europa League កាលពី​រដូវកាល ២០១៦-១៧៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;