ស្លាប់​២៨នាក់ និង​របួស​៨៥នាក់ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​៣ថ្ងៃ

  • 2018-10-10 23:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​រយៈ​ពេល​០៣ថ្ងៃ គឺ​គិត​ពី​ថ្ងៃ​ទី០៨-០៩-១០ ខែ​តុលា ឆ្នាំ​២០១៨ កើតឡើង​ចំនួន​ ៥៣លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​ ២៨នាក់ (ស្រី​៦នាក់) របួស​ចំនួន ៨៥នាក់ (របួស​ធ្ងន់​ចំនួន ៦៥​នាក់ និង​របួស​ស្រាល​ចំនួន​ ២០​នាក់)។ នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​។

រថយន្ត​ធុនធំមួយ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យខ្ទេចខាងមុខរថយន្ត កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៨​ (រូបថត៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក)
របាយការណ៍​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី០៨ ខែ​តុលា កើត​ឡើង​ចំនួន ១២លើក ស្លាប់​ចំនួន​ ៧នាក់ របួស​ធ្ងន់​ចំនួន ១៣នាក់ និង​របួស​ស្រាល ៤នាក់។ នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ២៤លើក ស្លាប់ ១៥នាក់ របួស​ធ្ងន់​ចំនួន ២៩នាក់ និង​របួស​ស្រាល​ចំនួន ៧នាក់។ ចំណែក​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ១៧លើក ស្លាប់ ៦នាក់ របួស​ធ្ងន់ ២៣នាក់ និង​របួស​ស្រាល ៩នាក់។

របាយការណ៍​បាន​បញ្ជាក់​ថា មូលហេតុ​គ្រោះថ្នាក់ គឺ​​ដោយសារ​ល្បឿន ១៩​លើក ស្រវឹង ៤លើក ប្រជែង ៦លើក មិន​ប្រកាន់​ស្តាំ ៩លើក មិន​គោរព​សិទ្ធិ ១០លើក បត់​គ្រោះថ្នាក់​ចំនួន ៤លើក កត្តា​យានយន្ត​ ១លើក។

ចំណែក​រាជធានី ខេត្ត​ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន មាន​ដូចជា៖

  • ខេត្ត​កំពត ៣​លើក ស្លាប់​២នាក់ របួស​៩នាក់

  • ខេត្ត​កណ្តាល ៦​លើក ស្លាប់ ៦នាក់ របួស ៦នាក់

  • ខេត្ត​ព្រៃវែង ១​លើក ស្លាប់​ ១នាក់ របួស ១នាក់

  • ខេត្ត​តាកែវ ៣​លើក ស្លាប់ ២នាក់ របួស ៨នាក់

  • ខេត្ត​ពោធិសាត់ ៣​លើក ស្លាប់ ៣នាក់ របួស ១នាក់

  • ខេត្ត​កំពង់ចាម ៥​លើក ស្លាប់ ៦នាក់ របួស ១០នាក់

  • និង​ខេត្ត​កំពង់ស្ពឺ ៦​លើក ស្លាប់​ ២នាក់​ របួស ១៥នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;