ភ្ជុំបិណ្ឌ​៣ថ្ងៃ ​ភ្ញៀវ​ទេសចរទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ មាន​ការ​ថយចុះ

  • 2018-10-10 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវ​ទេសចរ​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​៣ថ្ងៃ ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៨​ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​​ចំនួន​សរុប​ប្រមាណ​ជិត ៨ម៉ឺននាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ។

ភ្ញៀវទេសចរ ទៅកម្សាន្ត​នៅឆ្នេរខេត្តព្រះសីហនុ ក្នុងបុណ្យភ្ជុំបិណ្ឌ (រូបថត៖ ហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ)
របាយការណ៍​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី០១ នៃ​ឱកាស​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ១៨០០០នាក់ (០៨ តុលា​) ។ ​ចំណែក​នៅ​ថ្ងៃ​ទី០២ មាន​ភ្ញៀវទេសចរ​ប្រមាណ ៣៥០០០នាក់ (០៩ តុលា)។ រីឯ​ថ្ងៃ​ទី០៣ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ២៦៥០០​នាក់ (១០ តុលា)។

របាយការណ៍​ដដែល​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៧៣១៧៧​នាក់ ថយ​ចុះ ១៦,២៧%។ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៦៤១០នាក់ កើន​ឡើង​ ៣៩,៣៤%​។

ចំណែក​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​មាន​ចំនួន​សរុប ៧៩៣៩ ​នាក់ ក្នុង​នោះ៖​

រមណីយដ្ឋាន​ក្បាល​ឆាយ​មាន ៥៣១៩ នាក់ បរទេស ១៥០​នាក់​

រមណី​យដ្ឋាន​ថ្ម​រូង​មាន ១២៤០ នាក់ បរទេស ៤៨ ​នាក់

រមណីយដ្ឋាន​ពិកនិក​មាន ១៣៨០ នាក់ បរទេស ៣៩៤ ​នាក់។

រីឯ​ភ្ញៀវ​ទៅ​ទស្សនា​តាម​បណ្តា​កោះ​នានា​រយៈ​ពេល​បី​ថ្ងៃ​មាន៖

  • សរុប ២៦៩៥នាក់ (ស្រី១.២០៥នាក់)

  • ជាតិសរុប ៦០៥នាក់(ស្រី ២៨៦នាក់)

  • អន្តរជាតិ ២០៩០នាក់ (ស្រី៩២៤នាក់) ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;