ពិធីប្រណាំង​ក្របី​ ប្រចាំ​ឃុំ​វិហារសួគ៌ ​មាន​ចំនួន​ក្របី​កើន​ឡើង​ច្រើន​ជាង​ឆ្នាំមុន

  • 2018-10-11 01:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រណាំង​ក្របី ដែល​ពិធី​បុណ្យ​ប្រពៃណី​របស់​អ្នក​ឃុំ​វិហារ​សួគ៌​ដែល​តែងតែ​ធ្វើជា​រៀងរាល់​ឆ្នាំ​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ក្នុង​បរិវេណ​វត្ត​វិហារសួគ៌​ឆ្នាំ​នេះ​ ចំនួន​ក្របី​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ ដែល​មាន​សត្វ​ក្របី​រហូត​ដល់ ១៧​ក្បាល ខុស​ពី​ឆ្នាំ​មុន​មាន​តែ​ប្រមាណ​ពី​៦ ទៅ ១០ក្បាល​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក ហេង ថន គណៈកម្មការ​រៀបចំ​កម្ម​ពីធី កាលពី​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០១៨​។

អ្នកឃុំជិះក្របី ក្នុងពិធី​បំបោលក្របី នៅបរិវេណ​វត្ត​វិហារសួគ៌​ កាលពីថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨
លោក ហេង ថន បន្ត​ថា ឆ្នាំ​នេះ​មាន​ក្របី​សរុប ១៧​ក្បាល និង​សេះ​មាន​ចំនួន ៣៣​ក្បាល ដែល​ចូលរួម​ប្រណាំង​ក្នុង​កម្មវិធី​បុណ្យ​ប្រចាំ​ភូមិ​ឆ្នាំ​នេះ។ ក្រៅពី​ការ​បំបោល​ក្របី សេះ នៅ​ក្នុង​បរិវេណ​សាលា​ក៏​មាន​កម្មវិធី​បោក​ចំបាប់​ដែល​មាន​កីឡាករ កីឡារិនី​ពី​៣០ ទៅ ៤០​គូ ក្នុង​នោះ​មាន ស្រី១គូ និង​គុណ​ដំបង ១​គូ ហើយ​នៅ​ពេល​រសៀល​ក៏​មាន​លេង​ល្បែង​ប្រជាប្រិយ​ក្នុង​បរិវេណ​វត្ត​ផង​ដែរ​៕
អ្នកឃុំជិះក្របី ក្នុងពិធី​ប្រណាំង​ក្របី នៅបរិវេណ​វត្ត​វិហារសួគ៌​ កាលពីថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨
បុរស២នាក់ កំពុងប្រកួតបោកចំបាប់
ក្មេង២នាក់ ប្រកួតបោកចំបាប់

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;