ភ្ញៀវ​ទេសចរ ទៅ​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ការ​កើន​ឡើង

  • 2018-10-11 01:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​ ៣ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ដល់​ ១០ ខែតុលា ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ខេត្ត​បាត់ដំបង ​មាន​ចំនួន​សរុប​ជាង ៩ម៉ឺន​នាក់ (៩១១២៨) កើន ១៥,២៤ % បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ៧៩០៧៥ នាក់​។

ភ្ញៀវទេសចរច្រើនកុះករ បាន​ទៅកម្សាន្ត​នៅ​រមណីយដ្ឋាន អាងកំពីងពួយ (រូបថត៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង)
មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​ទី​០២ ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​ទស្សនា​តាម​រមណីយដ្ឋាន​សំខាន់ៗ ក្នុង​ខេត្ត​បាត់ដំបង សរុប​មាន​ ជាង ៣ម៉ឺននាក់ (៣១៧១១) ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៣១៦៤០ នាក់ និង​អន្តរជាតិ​ចំនួន ៧១​ នាក់។ ចំណែក​ថ្ងៃ​ទី៣ មាន​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​ទស្សនា​តាម​រមណីយដ្ឋាន​សំខាន់ៗ ក្នុង​ខេត្ត​បាត់ដំបង សរុបជិត​ ៥ម៉ឺននាក់​ (៤៩៦៣១) ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៤៩៥៧០ នាក់ និង​អន្តរជាតិ​ចំនួន ៦១ នាក់៕

អត្ថបទទាកទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;