ប្រជាពលរដ្ឋ​ជិត ២ម៉ឺន​នាក់ ជិះ​រថយន្ត​ក្រុង​សាធារណៈ​ឥតគិតថ្លៃ ក្នុង​អំឡុង​​បុណ្យ​ភ្ជុំបិណ្ឌ ៥​ថ្ងៃ

  • 2018-10-11 02:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២ម៉ឺន បាន​ធ្វើដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅស្រុក​កំណើត និង​វិលមក​ភ្នំពេញ​វិញ ដោយ​ឥតគិតថ្លៃ ក្នុង​អំឡុងបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៥ថ្ងៃ​ ពី​ថ្ងៃទី៦ ដល់ ១០​តុលា។ នេះ​បើតាម​ការឱ្យដឹង​ពី​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១០តុលា​ម្សិលមិញ​នេះ។

រថយន្តក្រុងសាធារណៈ នៅសួនមុខឃ្លាំងសាំងឫស្សីកែវ
សូម​រំលឹក​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្ត​ក្រុង​ចំនួន ២១៥​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់​ប្រាក់ សម្រាប់​សាធារណជន​ទាំងអស់ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​ក្នុង​ការ​ធ្វើដំណើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដាខេត្ត​ និង​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ពីថ្ងៃទី​៦ ដល់ ១១​តុលា ២០១៨។

ក្នុង​រយៈពេល​៦ថ្ងៃ​នេះ លោក ម៉េត មាសភក្តី រំពឹង​ថា នឹង​មាន​ប្រជាពលរដ្ឋ​មិន​តិច​ជាង ២៥០០០នាក់​ឡើយ ដែល​ទទួល​សេវា​រថយន្តក្រុង​នេះ៕

អត្ថបទទាក់ទងរថយន្ត​ក្រុង​២១៥​គ្រឿង ត្រៀម​ដឹក​ពលរដ្ឋដោយ​ឥតគិតថ្លៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;