លោក គឹម សុខ និងកូនស្រី បានសិទ្ធិជ្រកកោននយោបាយនៅប្រទេសហ្វាំងឡង់
- 2018-10-12 01:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គឹម សុខ និងកូនស្រី បានសិទ្ធិជ្រកកោននយោបាយនៅប្រទេសហ្វាំងឡង់
ចន្លោះមិនឃើញ
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ និងកូនស្រីអាយុ ៦ឆ្នាំ បានធ្វើដំណើរតាមយន្តហោះពីប្រទេសថៃ ឆ្ពោះទៅប្រទេសហ្វាំងឡង់ ដែលជាទីលោក និងកូនស្រីលោក ទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែតុលាម្សិលមិញនេះ។
លោក គឹម សុខ បានប្រាប់វិទ្យុអាស៊ីសេរីថា លោក និងកូនស្រី បានទទួលកិច្ចអន្តរាគមន៍ ពីក្រុមមន្រ្តីអង្គការសហប្រជាជាតិ និងមន្រ្តីអន្តោប្រវេសន៍ថៃ ដែលជូនដំណើរលោកដល់ព្រលានយន្តហោះសុវណ្ណភូមិ។
សូមរំលឹកថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយជាប់ពន្ធនាគារគ្រប់ ១៨ខែ ពីបទ "បរិហាកេរ្ត៍ជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍" ដោយសារតែលោកបានចោទគណបក្សប្រជាជនកម្ពុជា ថាជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់លោក កែម ឡី៕