អាមេរិក ស្នើទៅកាណាដា កុំផ្ដល់បណ្ដាញសេវា 5G ឲ្យក្រុមហ៊ុនទូរសព្ទចិន
- 2018-10-13 07:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ស្នើទៅកាណាដា កុំផ្ដល់បណ្ដាញសេវា 5G ឲ្យក្រុមហ៊ុនទូរសព្ទចិន
ចន្លោះមិនឃើញ
សមាជិកសភាអាមេរិក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានស្នើទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពិចារណាឈប់ផ្ដល់បច្ចេកវិទ្យាបណ្ដាញសេវា 5G សម្រាប់ក្រុមហ៊ុនទូរសព្ទចិន Huawei ដើម្បីទប់ស្កាត់ការគំរាមកំហែងមកលើសហរដ្ឋអាមេរិក។
បន្ទះឈីប និងឧបករណ៍របស់ Huawei ប្រឈមនឹងការសង្ស័យពីបណ្ដាប្រទេសអភិវឌ្ឍន៍នានា ក្នុងនោះ ប្រទេសអូស្ត្រាលីបានដាក់បម្រាមក្រុមហ៊ុន Huawei មិនឲ្យប្រើប្រាស់សេវា 5G ក្នុងប្រទេសរបស់ខ្លួនឡើយ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei ធ្លាប់ច្រានចោលនូវការចោទប្រកាន់ដែលថា ខ្លួនជាភ្នាក់ងារសម្ងាត់របស់រដ្ឋាភិបាលចិន ហើយចាត់ទុកបម្រាបរបស់អូស្ត្រាលី ជានិន្នាការនយោបាយ។ ប្រជាជនអូស្ត្រាលីជាងពាក់កណ្ដាល កំពុងប្រើប្រាស់ទូរសព្ទដែលផលិតដោយក្រុមហ៊ុនចិន៕