កម្ពុជា ឈ្នះមេដាយមាស ២គ្រឿងពីការប្រកួតប៉េតង់ពិភពលោក
- 2018-10-13 07:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ឈ្នះមេដាយមាស ២គ្រឿងពីការប្រកួតប៉េតង់ពិភពលោក
ចន្លោះមិនឃើញ
ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន ២គ្រឿង ពីព្រឹត្តិការណ៍ការប្រកួតប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោល ព្រមទាំងកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ លើវិញ្ញាសាវាយគូនារី។
សូមជម្រាបថា កីឡាការិនី អ៊ុន ស្រីយ៉ា បានយកឈ្នះកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំង ដណ្ដើមបានមេដាយមាស កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្រោយពីឈ្នះកីឡាការិនីអ៊ីតាលី ១៣-១ និងឈ្នះកីឡាការិនីទុយនេស៊ី ១៣-៦ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ យកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ១៣-៧ ។
ចំណែក កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ បានចាប់ដៃគ្នាដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ដដែល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ មេដាយមាសនេះជាការឈ្នះលើកទី៤ របស់អ្នកស្រីកែឡេង ក្នុងព្រឹត្តិការណ៍ពិភពលោក ខណៈដែលកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ឈ្នះមេដាយមាសកម្រិតពិភពលោកនេះផងដែរលើវិញ្ញាសាឯកត្តជនកាលឆ្នាំ២០១៧។
សូមជម្រាបថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៦ រូបទៅចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតប៉េតង់កម្រិតពិភពលោក នៅបារាំង៕
(រូបថត៖ សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា)