អាស៊ីអឺរ៉ុប​ គ្រោង​ចំណាយ ២០ម៉ឺន​ដុល្លារ​ ដើម្បី​ជួសជុល​កីឡដ្ឋាន​ឡើងវិញ

  • 2018-10-17 06:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផេង ចាន់ណា អ្នក​ចាត់ការ​ក្លឹប​បាល់ទាត់​អាស៊ីអឺរ៉ុប​យូណាយធីត បង្ហើប​ថា ក្លឹប​គ្រោង​ស្ថាបនា​កីឡដ្ឋាន AEU Sport Park ​របស់ខ្លួន​ឡើងវិញ ក្រោយ​រង​ការ​ខូចខាត ដោយសារទឹក​ជំនន់​កាលពី​ខែ​សីហា​កន្លង​ទៅ។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ហៅកាត់ថា CNCC នៅថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ជំនួយការ​ប្រធាន​ក្លឹប​ដដែល​រូប​នេះ បញ្ជាក់​ថា ដំណើរការ​សាងសង់​ជាថ្មី​នេះ អាចនឹង​ចាប់ផ្ដើម​នៅ​អំឡុងខែ​ធ្នូ​ខាងមុខ ដោយ​ចំណាយ​លើការ​រៀបចំផ្លូវ និង ក្រវាត់​ការពារ​ទំនប់ បូករួម​ទាំង​រចនាសម្ព័ន្ធ​ខាងក្នុង​ទៀត អស់​ប្រមាណ​ខ្ទង់ ២០ម៉ឺនដុល្លារ។

កីឡដ្ឋាន A​EU Sport Park ដែលត្រូវបាន​ទឹកទន្លេមេគង្គជន់លិច កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨
«**សម្រាប់​ព័ត៌មាន នៃការ​សាងសង់​ស្តាត​ឡើងវិញ​នៅពេល​ទឹក​ទន្លេ​ស្រក​បន្តិច (ខែធ្នូ) គ្រោងនឹង​ធ្វើ​ទំនប់​ចាក់​ក្រវាត់ត​ពីរ​ជាន់ និង​រៀបឥដ្ឋ​ព័ទ្ធជុំវិញ​ដី ៤ហិតា​ហ្នឹង ខ្ពស់ជាង​កម្រិត​នៃការ​លិចទឹក​ឆ្នាំ២០១៨ កន្លះ​ម៉ែត្រ ទៅមួយ​ម៉ែត្រ ប្រហាក់ប្រហែល​នឹងផ្លូវ​ថ្នល់​ខាងមុខ​ស្តាត**»។ លោក ផេង ចាន់ណា លម្អិត​បន្ថែម។

សូមជម្រាប​ថា កីឡដ្ឋាន AEU Sport Park មាន​ទីតាំង​នៅឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ដោយ​ការ​សាងសង់​ដំបូង​អស់ប្រមាណ​ជាង ៣០ម៉ឺន​ដុល្លារ៕

អត្ថបទទាក់ទង៖ ស្តាត​របស់​ក្លឹប​អាស៊ីអឺរ៉ុប ត្រូវបាន​ទឹក​ជន់លិច​ជិត​ដល់​ដំបូល

អត្ថបទ៖ សំភី

អត្ថបទថ្មី
;