គយ​ឃាត់​បាន​ស្រាបៀរ និង​កាហ្វេ​ខុស​ច្បាប់​ជាង ៥០០០​កេស នាំ​ចូល​ពី​វៀតណាម

  • 2018-10-19 07:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ដឹក​ស្រាបៀរ Heineken ៥​ពាន់​កេស និង​កាហ្វេ ៥០០​កេស ខុស​ច្បាប់ ត្រូវ​បាន​កម្លាំង​គយ​ចល័ត សហការ​ជាមួយ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​បាន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​មក​ពី​ព្រំ​ដែន​វៀតណាម នៃ​មាត់​ច្រក​ទន្លេ​ចាម ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ។

ស្រាបៀរ​ និង​កាហ្វេ​ខុស​ច្បាប់ ដែល​ចាប់​បាន (រូបភាព៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ)
រថយន្ត​ដែល​ចាប់​បាន ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​របស់​វៀតណាម ដោយ​លួច​នាំ​ទំនិញ​គ្មាន​ច្បាប់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រើ​រូបភាព​ដោះ​ស្លាក​លេខ​បន្លំ​ធ្វើ​ជា​រថយន្ត​ក្នុង​ស្រុក។ បច្ចុប្បន្ន រថយន្ត និង​ទំនិញ​ល្មើស កំពុង​ត្រូវ​បាន​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន​នៅ​ទីតាំង​គយ​ចល័ត​ខាង​លើ ដើម្បី​ធ្វើ​កំណត់​ហេតុ​ទៅ​តាម​នីតិវិធី​ច្បាប់៕
ស្រាបៀរ​ និង​កាហ្វេ​ខុស​ច្បាប់ ដែល​ចាប់​បាន (រូបភាព៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ)

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;