គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចមិនចូលរួម "ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់" ជាផ្លូវការ
- ច័ន្ទ, 22 តុលា 2018 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចមិនចូលរួម "ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់" ជាផ្លូវការ
ចន្លោះមិនឃើញ
គណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ បានប្រជុំសម្រេចជាផ្លូវការ មិនចូលរួមរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះទេ ដោយលើកមូលហេតុថា ស្ថាបប័ននេះមិនឯករាជ្យ។ តែយ៉ាងណាក៏ដោយគណបក្សនេះថា ខ្លួននៅតែបើកចំហរការសន្ទនាមតិជាមួយរដ្ឋាភិបាល ក្នុងនាមជាគណបក្សប្រកួតប្រជែង។
ថ្លែងប្រាប់វិទ្យុវាយោ នៅក្រោយកិច្ចប្រជុំ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ការសម្រេចមិនចូលរួមនេះ គឺដោយសារតែស្ថានប័នក្រុមប្រឹក្សា មិនមានភាពឯករាជ្យ ពោលគឺស្ថិតក្រោមចំណុះ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក យ៉ង សាំងកុមារ បន្ថែមថា បើទោះបដិសធមិនចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ប៉ុន្តែគណបក្សលោក មិនបដិសេធក្នុងការផ្ដល់យោបល់ដល់រដ្ឋាភិបាលនោះទេ។ គណបក្សលោកនៅតែបើកចំហ ចំពោះការប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលជានិច្ច។
យ៉ាងណាក៏ដោយមានគណបក្សចំនួន៥ ក្នុងចំណោមគណបក្ស២០ ពុំបានចូលចូលរួមជាមួយស្ថាប័នបង្កើតថ្មីនេះនោះទេ។ គណបក្សទាំងនោះរួមមានគណបក្សខ្មែរឈប់ក្រ គណបក្សមាតុភូមិយើង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕