ត្រឹម​រយៈពេល ១ឆ្នាំ Smart ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា ជាង ៣០០លាន​ដុល្លារ!

  • 2018-10-22 07:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹមតែ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Smart Axiata បាន​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់ចំ​នួន ៣៣៩​លាន​ដុល្លារ​អាមេរិក ពោលគឺ​ស្មើនឹង ១,៥% នៃ​ទិន្នផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។ ក្រុមហ៊ុន Smart ក៏​បាន​ជួយផ្តល់​ការងារ​ជាង ៥ម៉ឺន​កន្លែង នៅក្នុង​សង្វាក់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។

នេះ​បើយោង​តាម​របាយការណ៍​និរន្តរភាព​ប្រចាំ​ឆ្នាំ ២០១៧ របស់​ក្រុមហ៊ុន Smart ដែល​ត្រូវ​បាន​បង្ហាញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ របាយការណ៍​នេះ បាន​ឆ្លុះ​បង្ហាញឲ្យឃើញ​ពី​សមិទ្ធផល​សំ​ខាន់ៗ ដែល​ក្រុមហ៊ុន​សម្រេចបាន​សម្រាប់​សេដ្ឋកិច្ច​ស​ង្គ​ម​ជាតិ​កម្ពុជា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​។

ក្របខណ្ឌ​ការងារ​និរន្តរ​ភាព​របស់​ក្រុមហ៊ុន គឺ​ដើរ​ស្របទៅនឹង​ក្របខណ្ឌ​របស់​ក្រុមហ៊ុន Axiata Group ដែល​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដោយ​គ្របដណ្ដប់​លើ​ចំណុច​ផ្សេងៗ ក្រោម​សសរស្ដម្ភ​ទាំង​៤ ដូចខាងក្រោម​៖​

  • លើសពី​ប្រាក់​ចំណេញ​រយៈពេល​ខ្លី​៖ បង្កើត​គុណ​តម្លៃ​រយៈពេល​វែង តាម​រយៈ​ការ​វិនិយោគ ព្រម​ទាំង​ការបង្កើត​នូ​វ​ផលិតផល និង​សេវាកម្ម​បែប​បរិ​យាប័​ន្ន​

  • ការកសាង​ធន​ធាន​មនុស្ស​៖ ប​ណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដែល​មាន​ទេពកោសល្យ​លំ​ដាប់​ពិ​ភព​លោក ដោយ​ផ្អែកលើ​គុណ​តម្លៃ​ស្នូល​នានា ហើយ​ផ្ដល់​នូ​វ​ម​ជ្ឈដ្ឋាន​ធ្វើការ​មាន​ភាព​អំ​ណោ​យ​ផល ដែល​ជំរុញឲ្យមាន​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍

  • ដំណើរការល្អ​ឥត​ខ្ចោះ​៖ រៀបចំ​ឲ្យ​មាន​ការកែ​ល​ម្អ និង​ការធ្វើ​អភិបាលកិច្ច​លើ​ដំណើរការ​អាជីវកម្ម ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព ក៏ដូចជា​ប្រសិទ្ធ​ផល​នៃ​ដំណើរការ​អាជីវកម្ម​កាន់តែ​ខ្ពស់​ខ្ពស់ជាង​មុន​

  • ពិ​ភព​លោក​ និង​ស​ង្គ​ម​៖ អនុវត្ត​នូវ​កម្មវិធី​នានា ក្នុង​បំណង​កាត់បន្ថយ​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន និង​បាន​ចូលរួម​ចំណែក​ផ្នែក​ទំ​នួ​ល​ខុស​ត្រូវ​ស​ង្គ​ម​របស់​ក្រុមហ៊ុន ទៅដល់​ស​ង្គ​ម​ជាតិ​កម្ពុជា​។

ក្រុមហ៊ុន Smart បាន​បង់ពន្ធអាករ និង​កម្រៃ​នានា​ដែល​កំណត់ដោយ​ច្បាប់ ក្នុង​ទំហំ​ទឹកប្រាក់ ចំនួន ៧៦ លាន​ដុល្លារ ដែល​ក្នុង​នោះ​ការបង់ពន្ធ​តែមួយ​មុខ​របស់​ក្រុមហ៊ុន​គឺ​ស្មើនឹង ៣% នៃ​ចំណូល​ពន្ធ​របស់​ជាតិ​។ លើសពី​នេះ ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​អនុវត្ត​គ​ម្រោង​ផ្សេងៗ ដែល​ជំរុញ​ដល់​ការ​អភិ​វ​ឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​នៃ​វិ​ស័​យ​បច្ចេកវិទ្យា​ព័​ត៌មាន និង​ទូរ​គមនាគ​ម​ន៍ ​(ICT) ក៏ដូចជា​ការ​ប​ណ្តុះ​ធនធានមនុស្ស ដោយ​ប្រើ​ថវិកា​ជាង​ ៦,៥​លាន​ដុល្លារ​អាមេរិក ដែល​ជា​វិភាគទាន​របស់​ក្រុមហ៊ុន​ក្នុង​មូល​និធិ​កាតព្វកិច្ច​សេវាកម្ម​ជា​សកល និង​មូល​និធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការ​អភិ​វ​ឌ្ឍ​ន៍​។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ឱ្យ​ដឹងថាក្រុមហ៊ុនលោក នឹង​បន្ត​អភិ​វ​ឌ្ឍ​ភាព​ឈាន​មុខគេ​ផ្នែក​សេវា​អ៊ិន​ធឹ​ណិ​ត​ទូរ​ស័​ព្ទ​ច​ល័​ត និង​ផ្នែក​កម្សាន្ត​ស្រាប់​ការ​រស់នៅ ហើយ​ទ​ន្ទឹ​ម​នឹងនេះ​ក៏​ត្រូវ​ដើរតួនាទី​សំ​ខាន់​ក្នុង​ការ​អភិ​វ​ឌ្ឍ​ប្រ​ព័​ន្ធ​ឌីជីថល​របស់​កម្ពុជា​ផងដែរ​។ ការ​វិនិយោគ និង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា នៅតែ​មាន​នៅក្នុង​ឆ្នាំ​នេះ ហើយ​ក៏​នឹង​នៅតែ​មាន​ភាពរឹងមាំ​ដដែល តទៅ​ថ្ងៃ​អនាគត​។​

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata

សូម​ចុច​តំណ​ភ្ជាប់​នេះ http://smart.com.kh/sustainability-report-2017/ ដើម្បី​ទាញ​យក​របាយការណ៍​និរន្តរ​ភាព​ប្រចាំឆ្នាំ​២០១៧​របស់​ក្រុមហ៊ុន Smart Axiata​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ Smart ដែល​មាន​ឈ្មោះថា Smart for Cambodia ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smart.com.kh ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី
;