លោក Leonardo Vitorino ក្លាយ​ជា​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​ជា​ផ្លូវ​ការ

  • 2018-10-24 07:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានវិលមកកាន់ប្រទេសកម្ពុជា ដើម្បីដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន។ នេះបើតាមសន្និសីទសារព័ត៌មាន ស្តីពី “ដំណើរវិវត្តន៍ថ្មីៗ និងការត្រៀមខ្លួនសម្រាប់រដូវកាល២០១៩” របស់​ភ្នំពេញក្រោន កីឡដ្ឋាន RSN នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៨​នេះ។

លោក Leonardo Vitorino ដើរចូល​សន្និសីទសារព័ត៌មាន​របស់ក្លឹបភ្នំពេញក្រោន នៅ​រសៀលថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨
លោក Leo បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្លឹបបាល់ទាត់មួយនៅប្រទេសប្រេស៊ីល កាលពីដើមខែតុលា ឆ្នាំ​២០១៨ ដើម្បីផ្លាស់មកដឹកនាំនៅអាស៊ី ពោលគឺក្លឹបបាល់ទាត់ភ្នំពេញក្រោន។

លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានចំនួន ៧ប្រកួត ក្នុងនោះ ចាញ់៦ និងឈ្នះ១ (ឈ្នះអាហ្វហ្គានីស្ថាន ១-០)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;