លោក Leonardo ប្រាប់ហេតុផល​ដែលលោកជ្រើសរើសមកដឹកនាំ​ក្លឹបភ្នំពេញក្រោន

  • 2018-10-24 08:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino គ្រូ​បង្វឹកថ្មីរបស់​ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា លោកបានបដិសេធសំណើពីក្លឹបចំនួន ២ នៅម៉ាឡេស៊ី និងថៃ ព្រមទាំង​ក្រុមជម្រើសជាតិមួយនៅអាស៊ី ដែលបានព្យាយាមឆក់យកលោកទៅដឹកនាំ មុនការប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "“ដំណើរវិវត្តន៍ថ្មីៗ និងការត្រៀមខ្លួនសម្រាប់រដូវកាល២០១៩” របស់​ភ្នំពេញក្រោន កីឡដ្ឋាន RSN នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៨​នេះ។

លោក Leo បានបង្ហើបថា មូលហេតុដែលលោកសម្រេចចិត្តមិនទៅដឹកនាំក្រុមដទៃ គឺដោយសារតែ លោកចង់អភិវឌ្ឍបាល់ទាត់នៅកម្ពុជា ដូចចក្ខុវិស័យដែលលោកធ្លាប់ដាក់ចេញកាលពីនៅក្រុមជម្រើសជាតិកម្ពុជាកន្លងទៅ។ លោកបន្ថែមថា លោកនឹងបន្តការបណ្ដុះបណ្ដាលយុវជនកម្ពុជា តាមរយៈការដឹកនាំក្លឹបភ្នំពេញក្រោននេះ។

លោកបន្តថា កត្តាដែលជំរុញលោកមកដឹកនាំភ្នំពេញមួយទៀត​ គឺបណ្ដាលមកពីអ្នកគាំទ្រកម្ពុជា ដែលចង់ឃើញការត្រឡប់​មកកម្ពុជា​វិញ តាមរយៈការបញ្ចេញ​មតិ​លើ​បណ្ដាញទំព័រ​សង្គមហ្វេសប៊ុក​របស់លោក និងប្រធានក្លឹបភ្នំពេញក្រោន ដែលព្យាយាមទាក់ទងលោកដោយផ្ទាល់ម្ដងហើយម្ដងទៀត៕

លោក Leonardo Vitorino ដើរចូលក្នុងសន្និសីទសារព័ត៌មាន​របស់ភ្នំពេញក្រោន នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៨

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;