Jack Ma ថា លោករៀនបានរឿង ២យ៉ាង ពីប្រទេសអ៊ីស្រាអែល
- 2018-10-26 06:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ថា លោករៀនបានរឿង ២យ៉ាង ពីប្រទេសអ៊ីស្រាអែល
ចន្លោះមិនឃើញ
លោក Jack Ma ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Alibaba បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញថា លោករៀនបានរឿង ២យ៉ាងពីប្រទេសអ៊ីស្រាអែល អំឡុងការធ្វើដំណើរទៅកាន់ប្រទេសនេះចំនួន ២ដង។ លោកថា រឿងទី១ អ៊ីស្រាអែលមាននវានុវត្តន៍ (ការបង្កើតថ្មី) និងរឿងទី២ អ៊ីស្រាអែលមានភាពក្លាហានដើម្បីផ្លាស់ប្ដូរ។ ![]
លោក Jack Ma ថា "នៅអ៊ីស្រាអែល នវានុវត្តន៍គឺនៅគ្រប់ទីកន្លែង ដូចជាទឹក និងអាហារ វាពិតជាធម្មជាតិណាស់"។ លោកបន្តថា "អ៊ីស្រាអែលត្រូវស្គាល់ថាជាធនធានដ៏មានតម្លៃបំផុតក្នុងពិភពលោក មិនមែនដោយសារប្រេង ឬឧស្ម័ននោះទេ ប៉ុន្ដែវាគឺជាខួរក្បាលមនុស្ស... ហើយអ៊ីស្រាអែលមិនមែនបង្កើតសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ពិភពលោកទាំងមូល"។
លោក Jack Ma ថា "មនុស្សជាច្រើនបង្កើតសម្រាប់ជោគជ័យ ប៉ុន្ដែខ្ញុំរកឃើញថា អ៊ីស្រាអែលបង្កើតសម្រាប់ភាពរស់រាន... អ្នកមិនមានពេជ្រ ប៉ុន្ដែអ្នកមិនការផ្លាស់ប្ដូរយកពេជ្រច្រើនបំផុត អ្នកមិនផលិតរថយន្ត ប៉ុន្ដែអ្នកមានបច្ចេកវិទ្យារថយន្តល្អបំផុតក្នុងពិភពលោក អ្នកមិនមានទឹក ប៉ុន្ដែខ្ញុំលឺថា អ្នកជាមួយក្នុងចំណោមអ្នកនាំចេញដ៏ធំបំផុតមួយនៃបន្ថែ និងផ្លែឈើ ទៅកាន់អឺរ៉ុប។ នោះគឺគួរឲ្យភ្ញាក់ផ្អើល"៕