​ព្រះមហាក្សត្រ ទ្រង់​បាន​យាង​ឡើង​គ្រង​ព្រះ​បរមរាជ​សម្បត្តិ ១៤​ឆ្នាំ​ហើយ​​

  • 2018-10-28 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​នេះ គឺជា​ខួប​លើកទី​១៤ (២៩​តុលា​២០០៤-២៩តុលា​២០១៨) នៃ​ព្រះរាជ​ពិធី​បុណ្យ​គ្រង​ព្រះ​បរមរាជ​សម្បត្តិ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ព្រះអង្គ​ត្រូវបាន​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ បន្ទាប់​ពី​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែលត្រូវ​ជា​ព្រះ​បិតា​ព្រះអង្គ បាន​ដាក់​រាជ្យ កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០០៤។

យោងតាម​ច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា​១៣​ថ្មី ក្នុងរយៈវេលា ៧ថ្ងៃយ៉ាងយូរ ព្រះ​មហាក្សត្រថ្មី​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​រាជ​សម្បត្តិ។ សមាសភាព​នៃ​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​រួមមាន៖ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្រ្តី សម្តេច​ព្រះសង្ឃ​រាជ គណៈ​មហានិកាយ និង​គណៈ​ធម្មយុត្តិកនិកាយ អនុ​ប្រធាន​ទី១ និង​អនុ​ប្រធាន​ទី២​ព្រឹទ្ធ​សភា អនុប្រធាន​ទី១ និង​អនុប្រធាន​ទី២​រដ្ឋសភា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;