OnePlus 6T ចេញ​ជា​ផ្លូវការ​ ជាមួយ​​មុខងារ​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់

  • 2018-10-30 03:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​យប់មិញ ក្រុម​ហ៊ុន OnePlus បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ទូរសព្ទ​ម៉ូដែល​ថ្មី​ចុងក្រោយ​របស់​ខ្លួន​គឺ​ OnePlus 6T នៅ​ក្រុង​ញ៉ូយ៉ក សហរដ្ឋអាមេរិក ដើម្បី​ស្នង​តំណែង​ស្មានហ្វូន​ល្បឿន​លឿន OnePlus 6 ដែល​ចេញ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ។

លក្ខណៈ​ពិសេស​របស់ OnePlus 6T គឺ​មុខងារ​ស្កេន​ម្រាម​ដៃ នៅ​លើ​អេក្រង់​ទូរសព្ទ (Screen Unlock) ដែល​មាន​ជា​លើក​ដំបូង​នៅ​លើ OnePlus ។ 6T បំពាក់​អេក្រង់ OLED ទំហំ ៦,៤១​អ៊ីញ កម្រិត Resolution 2340 x 1080 (402ppi) ។

កម្លាំង​ថ្ម ត្រូវ​បាន​បន្ថែម​រហូត​ដល់ 3700 mAh (ធំ​ជាង OnePlus 6 ដែល​មាន 3300 mAh) ។ 6T មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ដដែល ទំហំ 16MP និង 20MP និង f/1.7 ។ បន្ថែម​ពី​នេះ មុខងារ​ថ្មី Studio Lighting របស់ 6T នឹង​ធ្វើឲ្យ​ការ​ថត​រូប​បែប Portrait កាន់​តែ​ល្អ​ប្រសើរ​ឡើង។ 6T នៅ​តែ​ដំណើរការ​លើ OxygenOS លើ Android 9 Pie។

OnePlus ក៏​បាន​ប្រកាស​ពី​តម្លៃ​ផងដែរ គឺ​៖

  • 128GB, RAM 6GB តម្លៃ ៥៤៩ ដុល្លារ​អាមេរិក (បរទេស)

  • 128GB, RAM 8GB តម្លៃ ៥៧៩ ដុល្លារ​អាមេរិក (បរទេស)

  • 256GB, RAM 8GB តម្លៃ ៦២៩ ដុល្លារ​អាមេរិក (បរទេស)

6T នឹង​ចេញ​លក់​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;