ចិន ប្រឆាំង​នឹង​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ចិន

  • 2018-10-31 06:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​ចិន កាលពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ បាន​ប្រកាស​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ឯកត្ដោភាគី​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ចិន និង​ជំរុញ​ឲ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​នូវ​ទម្លាប់​ខុស។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជួបជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នាពេល​កន្លងមក/ រូបភាព៖ South China Morning

ការ​ប្រកាស​ប្រឆាំង​របស់​ចិន​ដូច្នេះ គឺ​ក្រោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​សម្រេច​រឹតបន្ដឹង​ការនាំចេញ​របស់​ក្រុមហ៊ុន​ចិន Fujian Jinhua Integrated Circuit។

ប្រទេស​ចិន​បាន​ប្រឆាំង​នឹង​សកម្មភាព​របស់​អាមេរិក នៃ​ការ​ពង្រីក​ភាព​ទូលាយ​នៃ​ទស្សនទាន​សន្ដិសុខជាតិ និង​ការ​រំលោភវិធានការ​គ្រប់គ្រង​ការនាំចេញ​នានា និង​ប្រឆាំង​នឹង​សកម្មភាព​អាមេរិក​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ឯកត្តោភាគី ​និង​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ពាណិជ្ជគម្ម​អន្តរជាតិ​ជាធម្មតា​របស់​សហគ្រាស។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;