ក្រសួងសាធារណការ និងក្រុមហ៊ុនកូរ៉េ ចុះ MoU លើគម្រោងជាង៣លានដុល្លារ
- 2018-11-01 07:32:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ និងក្រុមហ៊ុនកូរ៉េ ចុះ MoU លើគម្រោងជាង៣លានដុល្លារ
ចន្លោះមិនឃើញ
កម្ពុជា និងកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងដែលមានទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក (៣ ៣១៧ ៦៤០) ដើម្បីការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តគម្រោងកែលម្អ និងលើកកម្រិតបណ្ដាញកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦។ ក្នុងនោះ ភាគីកូរ៉េ ទទួលបានជាង ២,៨លានដុល្លារ (២ ៨៨៤ ៩០៤)។
ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។
គម្រោងកែលម្អបណ្ដាញផ្លូវថ្នល់នេះ ក៏មានការស្ថាបនាមន្ទីរពិសោធន៍ចំនួន ៤កន្លែង នៅខេត្តក្រចេះ កំពត សៀមរាប និងពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឲ្យក្រសួង ធ្វើការត្រួតពិនិត្យបច្ចេកទេស ការស្ថាបនាផ្លូវថ្នល់ ឲ្យមានកាន់តែមានគុណភាពរឹងមាំល្អ៕