វិសាខា យក​បាន​កីឡាករ​សំខាន់ ២​នាក់​ពី ណា​ហ្គា​វើល

  • 2018-11-01 09:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់​ទាត់​វិសាខា បាន​ចុះ​កិច្ចសន្យា​ជាមួយ​សមាជិក​ថ្មី ២​រូប​ទៀត គឺ​កីឡាករ សារី ម៉ាត់ណូរ៉ូទីន និង​កីឡាករ ឆេង ម៉េង ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី នា​ឆ្នាំ​២០១៩​ខាង​មុខ​ បន្ទាប់ពី​ត្រូវ​បាន​ផ្ទេរ​ពី​ក្លឹប​ណាហ្គាវើល​ជា​ផ្លូវ​ការ​រួច​មក។ នេះ​បើតាម​វេបសាយ​​របស់​ក្លឹបវិសាខា ចុះ​នៅថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨។

សារី ម៉ាត់ណូរ៉ូទីន និង ឆេង ម៉េង នឹង​ត្រូវ​ចូលរួម​ហ្វឹកហាត់ និង​ការ​ប្រកួត​ផ្សេងៗ របស់​ក្លឹប​វិសាខា ចាប់ពី​ពេល​នេះ​ត​ទៅ ពិសេស​ជំនួប​មិត្តភាព​អន្ដរជាតិ រវាង​ក្រុម​វិសាខា ប៉ះ​ក្រុម U18 Fukushima របស់​ជប៉ុន ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៦៥ នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-ជប៉ុន​ស្អែក​នេះ។

ម៉ាត់ណូរ៉ូទីន នឹង​ធ្វើការ​បង្ហាញ​ខ្លួន​លើក​ដំបូង លើកលែង​តែ ឆេង ម៉េង ដោយសារ​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

សារី ម៉ាត់ណូរ៉ូទីន ក្លាយជាសមាជិកថ្មីរបស់ក្លឹបវិសាខា
ឆេង ម៉េង ក្លាយជាសមាជិកថ្មីរបស់ក្លឹបវិសាខា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;