Rooney ត្រូវកោះហៅចូលជម្រើសជាតិអង់គ្លេសជាថ្មី ដើម្បីលេងជាលើកចុងក្រោយ
- 2018-11-05 07:36:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ត្រូវកោះហៅចូលជម្រើសជាតិអង់គ្លេសជាថ្មី ដើម្បីលេងជាលើកចុងក្រោយ
ចន្លោះមិនឃើញ
Wayne Rooney នឹងចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកចុងក្រោយ ក្នុងការប្រកួតមិត្តភាពសប្បុរសធម៌ ទល់នឹងក្រុមជម្រើសជាតិអាមេរិក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាកីឡដ្ឋានជាតិអង់គ្លេស។
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និងសហព័ន្ធបាល់ទាត់អង់គ្លេស បានសម្រេចកោះហៅ Rooney សាជាថ្មី ដើម្បីជាការផ្ដល់កិត្តិយសចុងក្រោយ។
Rooney ដែលជាអតីតវីរបុរសរបស់ក្លឹប Manchester United បានរកគ្រាប់បាល់ចំនួន ១២គ្រាប់ ក្នុង ២១ប្រកួតនៅក្របខណ្ឌលីគកំពូលអាមេរិក។ នៅជម្រើសជាតិអង់គ្លេស កីឡាករវ័យ៣៣ឆ្នាំរូបនេះ រកបាន ៥៣គ្រាប់ក្នុងការបង្ហាញខ្លួន ១១៩លើក និងជាអ្នកស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស៕