ប៉ោយប៉ែត នឹងមានលំនៅឋានសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម
- 2018-11-05 08:38:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ោយប៉ែត នឹងមានលំនៅឋានសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា លំនៅឋានសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម នឹងសាងសង់នៅក្រុងប៉ោយប៉ែតមុនគេ ក្នុងស្រុកក្រុងទាំង៩ នៃខេត្តនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានថ្លែងថា គម្រោងនេះ អាចសម្រេចទៅបាន គឺមានតែសុំឱ្យក្រុមហ៊ុនផ្ទះល្វែង ឬបុរី អាចកសាងលំនៅឋាន តម្រូវសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងទាប ដោយទូទាត់ជាប្រាក់សុទ្ធ ឬបង់រំលស់។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីលំនៅឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រះចន្ទ ក្រុងសិរីសោភ័ណ្ឌ។
នៅក្រុងប៉ោយប៉ែត មានក្រុមហ៊ុន និងម្ចាស់ដីធ្លី បានកសាងនិងពុះដីឡូត៍ ដីល្វែងលក់។ ប៉ុន្តែអាជ្ញាធរ និងមន្រ្តីជំនាញអាចពិភាក្សាជាមួយក្រុមហ៊ុន និងម្ចាស់ដីធ្លីទាំងនោះ ឱ្យគាំទ្រគម្រោងលំនៅឋានសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យមសម្រាប់លក់ ឱ្យពលរដ្ឋ និងមន្រ្តី។ លោកអភិបាលរងខេត្តបន្ថែម៕