កីឡាករ​កម្ពុជា ជាប់​ជា​កីឡាករ​ឆ្នើម​១១នាក់​ប្រចាំ​រដូវ​កាល​នៅ​លីគ​ម៉ាឡេស៊ី​ជា​លើក​ដំបូង

  • 2018-11-07 02:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែបម្រើការពារកម្ពុជា ធារី ចន្ថាប៊ីន ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករ ១១នាក់ប្រចាំ​លីគកំពូលម៉ាឡេស៊ី រដូវកាល ២០១៨។ នេះបើតាមការចេញផ្សាយជាផ្លូវការ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប Terengganu កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ធារី ក៏​ជា​កីឡាករ​បរទេស​ម្នាក់ ក្នុង​ចំណោម​កីឡាករ៣នាក់ ដែល​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ឆ្នើម​ទាំង១១នាក់នេះ​ផងដែរ។ កីឡាករ​បរទេស​ ២នាក់​ទៀត​គឺ Lee Tuck និង Tchetche Kippre ដែល​ជា​មិត្ត​រួម​ក្រុម​របស់ ធារី នៅ​ក្លឹប Terengganu។

ធារី ចន្ថាបីន ស្ថិតក្នុងចំណោម​កីឡាករឆ្នើម ១១នាក់ របស់ Terengganu ប្រចាំរដូវកាល២០១៨
ធារី ចន្ថាប៊ីន ដែលជាកីឡាករខ្មែរកាត់បារាំង បានផ្លាស់ទៅលេងនៅក្លឹប Terengganu ដែលទើបតែឡើងទៅកាន់លីគកំពូលម៉ាឡេស៊ី ពេញមួយរដូវកាល។ គួរឲ្យកត់សម្គាល់ កីឡាករនេះ ​ត្រូវបានគ្រូបង្វឹក Irfan Bakti Abu Salim ជាប់ជាជម្រើស១១នាក់ដំបូងស្ទើរគ្រប់ការប្រកួតទាំងការប្រកួតលីគ និង Cup ។

មកទល់ពេលនេះ សាមីកីឡាករ និងក្លឹប បានប្រកាសជាផ្លូវការពី​ការ​បន្ត​កុងត្រា​រហូតដល់​ដំណាច់ឆ្នាំ​២០១៩។

ធារី ចន្ថាប៊ីន ហ្វឹកហាត់ជាមួយជម្រើសជាតិកម្ពុជា នាពេលកន្លងទៅ

សូមជម្រាបថា ធារី បានរួមចំណែកឲ្យក្លឹប Terenganu ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Malaysia Cup 2018 និងជួយឲ្យក្លឹបបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ នៅលីគកំពូលម៉ាឡេស៊ី៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;