គ្រូម៉ាឡេស៊ី មើល​ឃើញ​កត្តា​មួយ​ដែល​ជំរុញ​ទឹក​ចិត្ត​កីឡាករ​កម្ពុជា​កាន់តែ​ខ្លាំង​

  • 2018-11-07 06:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tan Cheng Hoe គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​លើក​ឡើង​ថា លោក​រំពឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​មាន​ទឹកចិត្ត​កាន់​តែ​ខ្លាំង​ឡើង​​ថែម​ទៀត​ ដោយសារ​តែ​ការ​ប្រកួត​ធ្វើឡើង​នៅ​ជិត​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក Tan Cheng Hoe គ្រូបង្គោលក្រុមម៉ាឡេស៊ី ចាប់ដៃជាមួយលោក Felix គ្រូបង្គោលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​
ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកួត​ទល់​នឹង​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ថ្ងៃ​បើក​ឆាក វគ្គ​សន្សំ​ពិន្ទុ ពូល A ពានរង្វាន់ AFF Suzuki Cup 2018​ ដែល​មាន​១០ក្រុម​ចូលរួម​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ គ្រូ​បង្វឹក​ជនជាតិ​ម៉ាឡេស៊ី​ខាងលើ បាន​និយាយ​ថា ក្រុម​របស់​លោក​នឹង​មាន​ការ​ពិបាក​ពេល​ជួប​ម្ចាស់ផ្ទះ ទោះបីជា​ក្រុម​របស់​លោក​បាន​យក​ឈ្នះ​កម្ពុជា ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដោយ​លទ្ធផល ៣-១ កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ក៏​ដោយ​។

គួរ​ដឹង​ថា កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A ដែល​មាន​ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម៕

អត្ថបទទាក់ទង កម្ពុជា រងការ​​បរាជ័យ ក្រោមការ​ដឹកនាំ​លើក​ដំបូង​របស់ Honda

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;