FFC ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ ២​ដំណាក់កាល​ដល់​ក្រុម​ជម្រើស​ជាតិ

  • 2018-11-08 06:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 ។

យោងតាម​សេចក្ដីជូនដំណឹងរបស់ FFC ដែលចេញផ្សាយ​នៅថ្ងៃទី៨ ខែវិច្ឆិកានេះ FFC នឹងផ្ដល់ជូនប្រាក់ឧបត្ថម្ភដល់មន្ត្រី/កីឡាករ នៃក្រុមជម្រើសជាតិកម្ពុជាចំនួន ១ពាន់ដុល្លារ​អាមេរិក ក្នុង​ម្នាក់ៗ សម្រាប់ការប្រកួតឈ្នះលើគូប្រកួត ១ប្រកួតក្នុងការប្រកួត​នីមួយៗនៃវគ្គសន្សំពិន្ទុក្នុងពូល។

ហើយប្រសិនបើក្រុមជាប់ចូលដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ FFC នឹងផ្ដល់ថវិកាបន្ថែមទៀតក្នុងម្នាក់ៗ ចំនួន ២ ពាន់ដុល្លារអាមេរិក៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;