កម្ពុជា ជា​ក្រុម​ដែល​មាន​អាយុ​ជាមធ្យម​ក្មេង​ជាងគេ​លំដាប់​ទី​៤ នៅ Suzuki Cup

  • 2018-11-12 07:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមវេបសាយ Fox Sports Asia កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ បាន​ឲ្យដឹងថា ​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅលំដាប់ទី៤ ជាក្រុម​ដែលមានអាយុជាមធ្យមក្មេងជាងគេ ក្នុង​ចំណោមក្រុមទាំង១០ នៅក្នុងពានរង្វាន់ AFF Suzuki Cup 2018។

ខាងក្រោមនេះជាក្រុមដែល​មាន​អាយុ​ជា​មធ្យម​ក្មេង​ជាងគេ និង​ចាស់​ជាងគេ៖

១- ទីម័រខាងកើត (អាយុ​ជាមធ្យម ២០,៥៦ឆ្នាំ)

ក្រុមទីម័រខាងកើត (រូបថត៖ AFF Suzuki Cup 2018)
២- ឡាវ (អាយុជាមធ្យម ២១,៣៤ឆ្នាំ)
ក្រុមឡាវ (រូបថត៖ AFF Suzuki Cup 2018)

៣- វៀតណាម (អាយុជាមធ្យម ២៣,៦៩ឆ្នាំ)

ក្រុមវៀតណាម ប៉ះ ឡាវ កាលពីប្រកួតបើកឆាក ពូល A (រូបថត៖ Fox Sports Asia)

៤- កម្ពុជា (អាយុជាមធ្យម ២៣,៧៨ឆ្នាំ)

ក្រុមកម្ពុជា

៥- មីយ៉ាន់ម៉ា (អាយុជាមធ្យម ២៤,៦០ឆ្នាំ)

៦- ឥណ្ឌូណេស៊ី (អាយុជាមធ្យម ២៤,៦៥ឆ្នាំ)

ក្រុមឥណ្ឌូណេស៊ី (រូបថត៖ AFF Suzuki Cup 2018)

៧- ម៉ាឡេស៊ី (អាយុជាមធ្យម ២៥,១៧ឆ្នាំ)

ក្រុមម៉ាឡេស៊ី

៨- សិង្ហបុរី (អាយុជាមធ្យម ២៦,៦០ឆ្នាំ)

ក្រុមសិង្ហបុរី (រូបថត៖ AFF Suzuki Cup 2018)

៩- ថៃ (អាយុជាមធ្យម ២៦,៧៤ឆ្នាំ)

ក្រុមថៃ (រូបថត៖ AFF Suzuki Cup 2018)

១០- ហ្វីលីពីន (អាយុជាមធ្យម ២៧,៤០ឆ្នាំ)។

Fox Sports Asia បន្តថា កីឡាករដែលក្មេងជាងគេនៅក្នុងពានរង្វាន់ AFF Suzuki Cup 2018 គឺកីឡាករជម្រើសជាតិទីម័រខាងកើត Gumario ដែលមានវ័យ ១៧ឆ្នាំ និង​២២ថ្ងៃ​ ខណៈកីឡាករចាស់ជាងគេ គឺ​ Beto Goncalves របស់ឥណ្ឌូណេស៊ី ដែលមានវ័យ ៣៧ឆ្នាំ ១០ខែ និង​៨ថ្ងៃ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;