RFI ថា Ronaldo និង Messi មិន​ជាប់​ជា​បេក្ខភាព​ដណ្ដើម​ពាន Ballon d'Or ​ទេ

  • 2018-11-13 08:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​អ្នកកាសែត Eric Macruth របស់​វិទ្យុ​ភាសា​បារាំង RFI បាន​អះអាង​ថា Cristiano Ronaldo និង Lionel Messi នឹង​ខកខាន​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់ Ballon d'Or ឆ្នាំ​នេះ។

Ronaldo និង Messi
លោក​បង្ហើប​ដូច្នេះ លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ថា ក្រោយ​រាប់​ចំនួន​ឆ្នោត ជាង​ពាក់​កណ្ដាល​រួម​មក​ មក​ទល់​ពេល​នេះ មាន​កីឡាករ ៣​នាក់​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ គឺ Luka Modric, Raphael Varane និង Kylian Mbappe ។

Modric របស់​ក្លឹប Real Madrid ថ្មីៗ​នេះ ទើប​តែ​បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់ FIFA' Best Player បន្ទាប់ពី​ជួយ​ក្រុម​ក្រូអាត ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ World Cup 2018 និង​ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​រង្វាន់ UEFA Champions League កាល​ពី​ខែ​ឧសភា។

Luka Modric បានឈ្នះ​ពានរង្វាន់ FIFA' Best Player

ក្នុង ១១​ឆ្នាំ​កន្លង​ទៅ ពាន​រង្វាន់ Ballon d'Or បាន​ឈ្នះ​ដោយ Ronaldo និង Messi ច្រើន​ជាង​គេ ក្នុង​នោះ Ronaldo ឈ្នះ ៥​លើក និង Messi ឈ្នះ ៥​លើក​។

គួរ​បញ្ជាក់​ថា ពិធី​ប្រគល់​ពាន​រង្វាន់ Ballon d'Or នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១៨៕

ប្រភព៖ Express ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;