វីដេអូ​១ បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​​​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​កំពុង​សាងសង់​

  • 2018-11-17 01:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ "ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium” បានឲ្យដឹងកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ​​ឆ្នាំ​២០១៨​ថា ដំណើរការសាងសង់កីឡដ្ឋានជាតិមរតកតេជោ បានសម្រេច​ប្រមាណជា ៣០% ហើយ​។

ប្រភពដដែលបន្តថា ការសាងសង់នឹងរួចរាល់ជាស្ថាពរតាមកាលកំណត់នៅចុងឆ្នាំ២០២០ ដើម្បី​ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ចុះ​ពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ​នាពេល​កន្លងទៅ
ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​នេះ​ កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១​​ ដែល​មាន​​អាង​ហែល​ទឹក​ និង​ Indoor Stadium (សង្វៀន​ប្រដាល់ បាល់ទះ បាល់បោះ​ជា​ដើម) ត្រូវ​បាន​កសាង​រួច​រាល់​កាល​ពី​ឆ្នាំ​២០១៧។ ការ​កសាង​ដំណាក់កាល​ទី២​នេះ (ទីលាន​បាល់ទាត់) គ្រោងនឹង​បញ្ចប់​នៅ​ឆ្នាំ ២០២០។ ហើយ​បន្ទាប់ពី​ចប់​ដំណាក់កាល​ទី២ ទើប​ចាប់ផ្ដើម​ដំណាក់កាល​ទី៣។

សូម​បញ្ជាក់​ថា ពហុកីឡដ្ឋាន​ជាតិថ្មី​នេះ ត្រូវបាន​កសាងឡើង​ក្រោម​ជំនួយ​ឥតសំណង​របស់​ចិន ចំនួន​ប្រមាណ ១៥៧លាន​ដុល្លារ លើផ្ទៃដី ៨៥​ហិកតា ក្នុង​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ (ផ្លូវលី​យ៉ុងផាត់)៕

ទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;