Honda និយាយ​ពី​សមិទ្ធផល​១ ដែល​លោក​ចង់​បាន​ក្រោយ​ចប់​ភារកិច្ច​ពី​ជម្រើស​ជាតិកម្ពុជា

  • 2018-11-19 03:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​លើកឡើង​ថា មូលហេតុ​ដែល​លោក​មក​កាន់​កម្ពុជា គឺ​មិន​ត្រឹមតែ​ជួយ​ក្រុម​ជម្រើស​ជាតិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​​មួយ​ចំនួន​ឲ្យ​បាន​ល្អ​ប្រសើរ​​ តាម​រយៈ​បាល់ទាត់​។

ក្នុង​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram កាលពី​ថ្ងៃ​ទី​១៨​វិច្ឆិកា លោក Honda បាន​ឲ្យដឹង​ថា តាម​រយៈ​បាល់ទាត់​នេះ លោក​នឹង​ជំរុញ​ឲ្យ​យុវជន មាន​សេចក្ដី​ក្លាហាន និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ពួកគេ ដើម្បី​ស្វែងរក​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ខ្លួន​ឯង​។ នេះ​ជា​អ្វី​ដែល​លោក​ចង់​ឃើញ បន្ទាប់ពី​លោក​បញ្ចប់​ភារកិច្ច​ពី​កម្ពុជា​។

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា
គួរ​រំឭក​ថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​តែងតាំង​លោក Honda ជា​អ្នកចាត់ការ​ទូទៅ កាលពី​សីហា ឆ្នាំ​២០១៨។ ការ​ដឹកនាំ​នេះ គឺ​ជា​ការ​ស្ម័គ្រចិត្ត​របស់ Honda ពោលគឺ​គាត់​មិន​ទទួល​បាន​ប្រាក់​ខែ​ឡើយ​។

អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​រូបនេះ​ធ្លាប់​និយាយ​ថា គោល​បំណង​២ ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺ​ដើម្បី​បង្កើត​របៀប​លេង​ដ៏​ច្បាស់លាស់​មួយ និង​ចង់​ផ្សព្វផ្សាយ​ពី​ប្រទេស​នេះ​ទៅ​កាន់​ពិភពលោក​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;