ប៉ាក់គីអៅ ព្រម​ឡើង​សង្វៀន​​ជាថ្មី នៅ​ដើម​ឆ្នាំ​២០១៩

  • 2018-11-20 03:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ដេច​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី១៩​វិច្ឆិកា​ថា ខ្លួន​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក WBA របស់​ខ្លួន លើ​សង្វៀន​ទល់នឹង​កីឡាករ Adrien Broner នៅ​ក្រុង Las Vegas សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០១៩​ខាងមុខ​នេះ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង New York ប៉ាក់គីអៅ ដែល​មាន​វ័យ ៣៩ឆ្នាំ​ នឹង​ត្រូវ​ប៉ះ Broner នៅ​សង្វៀន MGM Grand Garden Arena ​។

ប៉ាក់គីអៅ និង Adrien Broner ជួបគ្នាក្នុងសន្និសីទសារព័ត៌មាន នៅក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ​២០១៨ (រូបថត៖ AFP)
សូម​ជម្រាប​ថា ខ្សែក្រវាត់​របស់ ប៉ាក់គីអៅ បាន​មក​ពី​ជ័យជម្នះ​លើ​អ្នក​ប្រដាល់​អាហ្សង់ទីន Lucas Matthysse លើ​សង្វៀន​ប្រដាល់​នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​កក្កដា កន្លង​ទៅ​។

ប៉ាក់គីអៅ ដែល​ចាប់ផ្ដើម​អាជីព​ប្រដាល់​កាលពី​ឆ្នាំ​១៩៩៥ នឹង​ឈាន​ចូល​វ័យ​៤០ឆ្នាំ នៅ​ខែ​ធ្នូ​ខាងមុខ​នេះ។ ប៉ាក់គីអៅ ប្រកួត​ឈ្នះ៦០ ចាញ់​៧ និង​ស្មើ ២ វាយ​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៩​លើក ខណៈ Broner អ្នក​ប្រដាល់​ជនជាតិ​អាមេរិក ប្រកួត​ឈ្នះ​៣៣ ចាញ់​៣ និង​ស្មើ១ វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន ២៤​លើក​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;